បន្ទាយមានជ័យ ៖ រកឃើញទំនិញខូចគុណភាពនិងហួសកាលកំណត់មួយចំនួន ពេលសមត្ថកិច្ចកាំកុងត្រូលសហការនឹងសមត្ថកិច្ចពាក់ព័ន្ធបានត្រួតពិនិត្យទំនិញអាហារនៅផ្សារបឹងត្រកួន។
លោក សាន ស៊ានហូ ប្រធានដាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី៧ធ្នូឆ្នាំ២០១៧ថា: សមត្ថកិច្ចកាំកុងត្រូលសហការនឹងសមត្ថកិច្ចមន្ទីរពាណិជ្ជកម្មខេត្ត សមត្ថកិច្ចនគរបាលបហរឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកតេង សាម៉ៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានត្រួតពិនិត្យទំនិញអាហារនៅផ្សារបឹងត្រកួន ជាយដែនថៃ រកទល់មុខស្រុកតាប្រាយ៉ាខេត្តស្រះកែវ ដោយឃើញទំនិញខូចគុណភាពនិងហួសកាលកំណត់មួយចំនួន។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានេជ៏យអោយដឹងថា: ការចុះត្រួតពិនិត្យលើគុណភាព. អនាម័យ កាលកំណត់ប្រើប្រាស់ ការតាំងលក់ទំនិញមានសារធាតុគីមីនោះ បានធ្វើឡើងនៅផ្សារបឹងត្រកូន ភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួក នាថ្ងៃទី៧ធ្នូ ដោយសមត្ថកិច្ចឆែកឆេរ ដកហូតនូវទំនិញហួសកាលកំណត់ប្រើប្រាសមានដំណាប់កន្ទួត ១១គក្រ, ទឺកក្រូច១យួរ ស្មើ១២ដប កំទេចមី ២០កញ្ចប់។
លោក ស៊ាន ស៊ីណាត និងមន្ត្រីជំនាញពាក់ព័ន្ធបានណែនាំ ក្រើនរំលឹកដល់បងប្អូនអាជីវករអ្នកលក់ដូរទំនិញម្ហូបអាហារស្ទើរគ្រប់សព្វតាំងពីអាហារប្រហុកផ្អកត្រីងៀតត្រីឆ្អើរ ត្រីប្រឡាក់ ជ្រក់ ត្រីសាច់ បន្លែ ផ្លែឈើ គ្រឿងទេសក៍ ទាំងផលិតផលក្នុងស្រុកនិងក្រៅស្រុកដើម្បីអោយចេះយកចិត្តទុកដាក់លើការតាំងលក់អោយមានអនាម័យលើគុណភាព លើសុវត្ថិភាព លើកាលកំណត់ប្រើប្រស លើអនាម័យ ក៏ដូចជាបង្ការទប់ស្កាត់ការប្រើប្រាស់សារធាតុគិមីនិងជាតិពុលហាមឃាត់។ ចំពោះលទ្ធផលរកឃើញទំនិញមានបញ្ហាតិចតួចដូចខាងលើ សមត្ថកិច្ចចាត់ទុកថា ជាការភ្ញាក់រលឹកនិងយកចិត្តទុកដាក់ ទទួលខុសត្រូវចំពោះមុខទំនិញរបស់ខ្លួនជាមួយអ្នកប្រើប្រាស បរិភោគហើយ៕ ដោយ ៖ បន្ទាយ