Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដឹកនាំ​ក្រុម​ការងារ ចុះ​ត្រួតពិនិត្យ​ដំណើរ ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​

​ភ្នំពេញ ​៖ ខណៈ​ពេល​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ នៅសល់តែ​៣៥​ថ្ងៃនោះ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ដឹកនាំ​ក្រុម​ការងារ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ យ៉ាង​ច្រើន​រូប បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដំណើរការ​សាងសង់ វិមាន​ឈ្នះ​-​ឈ្នះ បន្តទៀត​។​

​បើ​តាម​ការផ្សាយ​របស់​ក្រសួង​ការពារជាតិ ការចុះ​ត្រួតពិនិត្យ​នេះ គឺ សម្តេច​ពិជ័យ​សេនា តែងតែ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ឥតឈប់ឈរ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​វិមាន ដែល​ជា​និមិត្តរូប​នៃ​សន្តិភាព ការបង្រួបបង្រួម​ជាតិ​ខ្មែរ មួយ​នេះ​កសាង​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ និង​ទាន់​ពេលវេលា​នៃ​ថ្ងៃ​ប្រារព្ធ​ពិធី តាម​ការកំណត់​របស់​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ សូម​ជម្រាប់​វិមាន​ឈ្នះ​-​ឈ្នះ ដែល​ជា​និម្មិត​រូប នៃ​សុខ​សន្តិភាព​កម្ពុជា និង​ជា​តឹង​តាង​លេចចេញ​ពី​នយោ​បាយ​ឈ្នះ​-​ឈ្នះ នឹង​សម្ពោធ​ជា​ផ្លូវការ​ដ៏​ធំ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ចំ​នឹង​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ (​ឆ្នាំ​១៩៩៨-​ឆ្នាំ​២០១៨)​ផងដែរ​។​

​វិមាន​ឈ្នះ​-​ឈ្នះ​នេះ បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ​ដី​៨​ហិច​តា ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ នេះ គឺជា​និម្មិត​រូប នៃ​សុខសន្តិភាព​ដែល​កម្ពុជា ទទួលបាន​ក្រោយពី​ញ្ចប់​សង្គ្រាម​ស៊ីវិលដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្ស​កន្លងមក​។ ជាងនេះទៀត វិមាន​នេះ​នឹង​ក្លាយជា​កេរ​មរតក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែល​បាន​ប្រឹងប្រែង​យ៉ាង​មុះមត់ ក្នុង​ការដឹកនាំ​ក្រុម​ការងារ​សាងសង់​វិមាន​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ តាម​ការណែនាំ និង​ចង្អុលបង្ហាញ​ជា​ប្រចាំ​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់​។ កាល​ពី​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ជា​ធា​រណៈ​ថា​៖ សម្តេច​នឹង​រៀបចំ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ រយៈពេល​៣​យប់ ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​ទីតាំង​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា តាម​នយោបាយ​ឈ្នះ​-​ឈ្នះ​កន្លងមក ៕​ ​ដោយ ​៖​ កូឡាប​

×