ខ្ទឹមសមានអត្ថប្រយោជន៍យ៉ាងលើសលុបចំពោះសុខភាព ហេតុដូច្នេះហើយ វាត្រូវបានគេប្រើប្រាស់យ៉ាងច្រើនក្នុងការធ្វើម្ហូបអាហារ។ ក្រៅពីជួយធ្វើឲ្យសម្ពាធឈាមចុះ វាក៏អាចជួយធ្វើឲ្យអាការៈឈឺបំពង់ក និងជំងឺផ្តាសាយបានធូរស្រាលដែរ។
ថ្ងៃនេះ CEN សូមណែនាំពីរបៀបប្រើប្រាស់ខ្ទឹមស ដើម្បីបំបាត់អាការៈឈឺបំពង់ក និងផ្តាសាយ។
នៅពេលដែលអ្នកផ្តាសាយ វាអាចធ្វើឲ្យអ្នករមាស់បំពង់ក ឬក្អក ហើយដើម្បីធ្វើឲ្យអាការៈធូរស្រាល អ្នកអាចយកខ្ទឹមសចំនួនមួយគ្រាប់ ដោយបកសំបកចេញ។ បន្ទាប់មកអ្នកអាចបៀមក្នុងមាត់ រួចទំពារ នោះវានឹងជួយធ្វើឲ្យអាការៈនេះធូរស្រាល ដោយមិនចាំបាច់ពិសារថ្នាំឡើយ៕ សុភ័ក្ត្រ
ប្រភព ៖ buzzlife