នាងក្រមុំម្នាក់ឈ្មោះ Vinda Virginia កាលពីថ្ងៃទី០៥ ខែតុលា បានរៀបមង្គលការជាមួយបុរសជាទីស្រលាញ់នៃជីវិតរបស់នាង ដែលជាអតីតគ្រូបង្រៀនរបស់នាង កាលពីជំនាន់វ័យសិក្សាថ្នាក់អនុវិទ្យាល័យ ។ គេបានដឹងថា គូស្នេហ៍ស្រលាញ់គ្នាបើកចំហរ បានជួបគ្នានៅក្នុង SMP Negeri 2 Tenga ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។
យោងតាម Tribun News នាង Vinda ទើបតែមានអាយុ ១៣ ឆ្នាំ ប៉ុណ្ណោះ នៅពេលនាងបានកត់សំគាល់ឃើញ Erwin Pangaila អាយុ ២៧ ឆ្នាំ កំពុងសរសេរនៅលើក្តារខៀនក្នុងថ្នាក់រៀនផ្សេង ។ ហើយរូបរាងដ៏សង្ហា និងមុខមាត់ដ៏ស្រស់ស្អាតរបស់គាត់ បានធ្វើឲ្យនាងចាប់អារម្មណ៍ជាខ្លាំង ។
ក្រោយមក Vinda ក៏បានជល់មុខនឹង Erwin ម្តងទៀត ក្នុងអំឡុងសកម្មភាពកម្មវិធីរួមជាច្រើន ខណៈគាត់បានកំពុងស្លុងនឹងការងាររបស់គាត់ទាំងស្រុងនោះ ។ ដោយឃើញយ៉ាងនេះ Vinda ក៏រឹតតែបាក់ចិត្តស្រលាញ់គាត់យ៉ាងខ្លាំង ហើយសូម្បីសម្រេចចិត្តថា Erwin គឺជាកម្មសិទ្ធិផ្តាច់មុខរបស់នាងតែម្តង ។
ការបន់ស្រន់ស្ទើរចង់ផ្ទុះរបស់ Vinda បានមកដល់ នៅពេលដែល Erwin ត្រូវបានចាត់ឲ្យមកបង្រៀននៅក្នុងថ្នាក់របស់នាងភ្លាមៗ ។ ជាក់ស្តែង Vinda មិនគ្រាន់តែជាក្មេងស្រីម្នាក់គត់ ដែលចាប់អារម្មណ៍ទៅលើ Erwin ព្រោះតែរូបរាងស្រស់សង្ហារបស់គាត់ទេ តែគាត់ក៏ធ្វើឲ្យសិស្សស្រីៗដទៃទៀត ប្រកួតប្រជែងគ្នាយ៉ាងខ្លាំងផងដែរ ។
បន្ទាប់ពី Vinda ព្យាយាមសួរនាំលោកគ្រូរបស់ខ្លួននូវសំណួរជាច្រើន ។ ចុងក្រោយ Erwin បានលង់ស្នេហ៍ជាមួយ Vinda ហើយពួកគេបានចាប់ផ្តើមណាត់ជួយគ្នានៅក្នុងឆ្នាំ ២០១១ ។
វាពុំមានជារឿងងាយស្រួលនោះទេ នៅគ្រាដំបូង ព្រោះពួកគេត្រូវដោះស្រាយជាមួយខមិនយ៉ាងច្រើនពីពួកអ្នកស្អប់ នៅជុំវិញពួកគេ ។ មនុស្សមួយចំនួនបានរិះគន់ពីវ័យខុសគ្នារហូតដល់ ១៤ ឆ្នាំ ខណៈអ្នកដទៃទៀតនិយាយថា វាពិតជារឿងមិនធម្មតាទេ ដែលគ្រូលង់ស្នេហ៍ជាមួយកូនសិស្ស ។ ទោះយ៉ាងណា មនុស្សជាច្រើនក៏បានបង្ហាញការគាំទ្ររបស់ពួកគេ ហើយបានផ្ញើសារជូនពរពួកគេឲ្យជួបតែអ្វីល្អៗ នៅលើហ្វេសប៊ុក ។
ទោះយ៉ាងណា បន្ទាប់ស្រលាញ់ និងស្គាល់ចិត្តគ្នាអស់រយៈពេល ៧ ឆ្នាំ ចុងក្រោយ ពួកគេក៏បានដឹកដៃគ្នាចូលរោងការនៅពេលនេះ ហើយ Vinda បានសរសេរនៅលើហ្វេសប៊ុកដោយនិយាយថា៖ «Erwin គឺព្រះអង្គម្ចាស់របស់នាង, បុរសទី១ និងក៏ជាបុរសចុងក្រោយនៃជីវិតរបស់នាង!!» ៕ ដោយ៖ ចន្ទី (ប្រភព៖ worldofbuzz)