ឆ្នាំជូត ៖ ការងារ មិនល្អ កើតមានការយល់ច្រឡំ ។ លុយកាក់ ធ្លាក់ចុះ មិនត្រូវឆាប់ជឿសម្តីអ្នកដទៃ ។ មនោសញ្ចេតនាគួរចេះការពាររឿងមនោសញ្ចេតនារបស់ខ្លួន ។
ឆ្នាំឆ្លូវ ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំកើតមានរឿងរំខានចិត្តអ្វីឡើយ ។ លុយកាក់ ល្អប្រសើរ គួរបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែងក្នុងគ្រប់សកម្មភាពបញ្ចៀសកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំខាល ៖ ការងារ ពុំមានអ្វីខុសប្រក្រតី គ្រប់យ៉ាងដំណើរការរលូន ។ លុយកាក់ រងសម្ពាធហិរញ្ញវត្ថុច្រើន ងាយរងសម្ពាធហិរញ្ញវត្ថុច្រើន ងាយរងការខាតបង់ក្នុងការប្រទាញប្រទង់លុយកាក់ ។ មនោសញ្ចេតនា គួរពេញចិត្តនឹងភាពសុខដុមក្នុងមនោសញ្ចេតនា ។
ឆ្នាំថោះ ៖ ការងារ កើតមានការឈ្លោះប្រកែក ខ្វែងទស្សនៈក្នុងការងារ ។ លុយកាក់ ជាថ្ងៃអាក្រក់មិនសមស្របសម្រាប់ការបោះទុនរកចំណេញ ។ មនោសញ្ចេតនា មិនល្អ ងាយមានទំនាស់នឹងគ្នា ។
ឆ្នាំរោង ៖ ការងារ ងាយកើតរឿងវិវាទក្នុងការងារ ត្រូវចេះអត់ធ្មត់សង្កត់ចិត្ត ។ លុយកាក់ ប្រយ័ត្នត្រូវគេបោកប្រាស់ ។ មនោសញ្ចេតនា កុំស្តាយសម្តីអ្នកដទៃធ្វើឲ្យឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាងប្រកបដោយភាពងាយស្រួល ។ លុយកាក់ ថ្ងៃនេះល្អសម្រាប់ការបោះទុនរកចំណេញបានច្រើន ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះមនុស្សជាទីស្រឡាញ់ ។
ឆ្នាំមមី ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាងប្រកបដោយភាពងាយស្រួល ។ លុយកាក់ ថ្ងៃនេះល្អសម្រាប់ការបោះទុនរកចំណេញបានច្រើន ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះមនុស្សជាទីស្រឡាញ់។
ឆ្នាំមមែ ៖ ការងារ រលូនល្អ ត្រូវបានថ្នាក់លើលើកសរសើរ ។ លុយកាក់ មិនត្រូវមានៈ គួរស្តាប់យោបល់អ្នកគ្រប់គ្នាក្នុងការគ្រប់គ្រងលុយកាក់ ។ មនោសញ្ចេតនាកក់ក្តៅ ផ្អែមល្ហែម ។
ឆ្នាំវក ៖ ការងារ មានភាពងាយស្រួល ពុំជួបការលំបាក ឬឧបសគ្គអ្វីឡើយ ។ លុយកាក់ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាពខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃនេះពុំសមស្របសម្រាប់ការចែកផ្លូវ ឬសារភាពស្នេហ៍ ។
ឆ្នាំរកា ៖ ការងារ រីកចម្រើនតាមការគ្រោងទុក ។ លុយកាក់ ស្ថិរភាព។ មនោសញ្ចេតនា គួរប្រើសម្តីផ្អែមល្ហែម ទោះមានរឿងមិនពេញចិត្តក៏ដោយ ។
ឆ្នាំចរ ៖ ការងារ មានអ្នកជួយយកអាសា ហេតុនេះរាល់ការលំបាកសុទ្ធតែអាចដោះស្រាយបាន ។ លុយកាក់ ថ្ងៃនេះមិនល្អសម្រាប់ការបញ្ចេញប្រាក់រកស៊ី ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។
ឆ្នាំកុរ ៖ ការងារ អំណោយផលល្អ តែក៏មិនត្រូវអួតអាងលើកតម្កើងខ្លួន ។ លុយកាក់ ចំណូលកើនឡើងជាលំដាប់ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ៕