ស្រីស្អាតម្នាក់ត្រូវបានចោរ២នាក់ ជិះម៉ូតូ១គ្រឿងតាមប្លន់ដល់មុខផ្ទះបានសម្រេច ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ៣ ទៀបភ្លឺថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
នារីរងគ្រោះបានសរសេរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះ JeJe Sa ថា៖ «ស្ដែងពេកហើយ?ស្លាកលេខម៉ូតូញ៉ុម ភ្នំពេញ 1FV-0152 ZoomedX បានចោរប្លន់បាត់ហើយបើបងប្អូនណាឃើញជួយទំនាក់ទំនងមកខ្ញុំផង 086708460 Shares តៗគ្នាផង អគុណទុកជាមុន» ។
នាងបានរៀបរាប់អំពីហេតុការណ៍ដ៏តក់ស្លុតនេះដល់បងប្អូនអ្នកចូលខមិនថា នៅពេលនាងជិះម៉ូតូចេញពីធ្វើការងារយប់តែម្នាក់ឯងនាវេលាម៉ោង ២ ភ្លឺ និងខណៈធ្វើដំណើរជិតដល់មុខផ្ទះ ស្រាប់តែមានចោរ២នាក់ជិះម៉ូតូ១គ្រឿង មកគៀរនាងឲ្យដួល រួចម្នាក់ក្នុងចំណោមពួកវាបានចុះមកដណ្តើមយកម៉ូតូ Zoom-X របស់នាងចាកចេញទៅដោយសុវត្ថិភាពតែម្តង ។
នេះចាត់ទុកជាមេរៀនមួយ ត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលយប់ព្រលប់ ជាពិសេសនារីទន់ខ្សោយ កុំចេះតែហ៊ាន និងគិតថាខ្លួនឯងអស់អស្ចារ្យឲ្យសោះណា៎ ៕ ដោយ៖ ឧត្តម