ស្ថានីយ៍ប្រេងចាក់សាំង ត្រូវបានមហាជនដែលជាអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ តែងចាត់ទុកថាជាកន្លែងចាក់សាំងផ្តល់ទាំងគុណភាពល្អ និងគ្រប់លីត្រត្រឹមត្រូវ ។ ទោះយ៉ាងណា ក៏មានមនុស្សមួយចំនួនតែងនឹកសង្ស័យថា អាចមានការលួចបន្លំនូវទង្វើមិនដ៏ល្អណាមួយ សម្រាប់កន្លែងខ្លះ ដែលមិនស្មើនឹងកន្លែងចាក់ដបរាយរងនៅតាមចិញ្ចើមផ្លូវផង ។
ជាក់ស្តែង ថ្មីៗនេះ បន្ទាប់ពីមានការរិះគន់ខ្លាំងពេក បានធ្វើឲ្យមន្ត្រីកាំកុងត្រូលសម្រេចចិត្តចុះពិនិត្យ និងឃាត់ខ្លួនម្ចាស់ស្ថានីយ៍ប្រេងតេលាមួយកន្លែងមានឈ្មោះថា «រស្មី ពិសី» ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បញ្ជូនទៅតុលាការ បន្ទាប់ពីរកឃើញថា ស្ថានីយ៍ប្រេងនេះ បានមានគំនិតខូចលួចស៊ីប្រេងដែលចាក់ឲ្យភ្ញៀវរហូតដល់ទៅ ២០% មានន័យថា ចាក់ ១០ លីត្រ ទទួលបានតែ ៨ លីត្រ ប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណឹងទេ គឺពួកគេបានលួចពីគុណភាពប្រេងធម្មតា ទៅជាប្រេងស៊ុបពែរថែមទៀតផង ។ នេះបើយោងលោក ផែង វណ្ណៈ ររៀបរាប់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោក ៕ ដោយ៖ ឧត្តម