Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារកំព្រា​ដោយ​មេរោគ​អេដស៍​ចំនួន ​២៧៥ ​នាក់​ ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ៖ ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ និង​តាម​ទិស​ស្លោក យើង​ប្តេជ្ញា​រួមគ្នា បញ្ចប់​បញ្ហា​អេដស៍ នៅ​ឆ្នាំ ២០២៥ និង​លើកកម្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្លើយតប និង​ជំងឺអេដស៍​នៅ​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ៩​រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ ។

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ពិធី សំណេះសំណាល និង​ចែក​អំណោយ មនុស្សធម៌​ដល់​អ្នករងគ្រោះ​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារកំព្រា​ដោយសារ​អេដស៍​សរុប​ចំនួន ២៧៥ នាក់ មកពី ស្រុក​ចន្ទ្រា ៨ នាក់ ស្រុក​ស្វាយទាប ២៥ នាក់ ក្រុង​ស្វាយរៀង ៥០ នាក់ ស្រុក​ស្វាយជ្រំ ១០០ នាក់ ស្រុក​កំពង់រោទិ៍ ៣០ នាក់ ស្រុក​រមាស​ហែក ១២ នាក់ ស្រុក​រំដួល ៤៤ និង​អង្គកា​រសី​ភី​អិន​ផ្លាស់ ៦ នាក់ ពិធី​នេះ​ប្រារព្វ​ធ្វើ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​ពិធី​នេះ បាន​ការអញ្ជើញ​ចូលរួម​ពី លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង លោក លោកស្រី ជា​សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​សាខា លោក លោក​ស្រី​តាម​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ។​បន្ទាប់មក​លោក ស៊ូ សាវ៉ុន ដែលជា​អ្នក​រស់នៅ​ជាមួយ មេរោគ​អេដស៍ នឹង​ជា​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល អង្គការ​នានា ពិសេស​កាកបាទក្រហម​កម្ពុជា ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជម្ងឺអេដស៍ និង​កុមារកំព្រា​ដែល​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ ធ្វើ​ឲ្យ​ពួកយើងខ្ញុំ​ជា​គ្រួសារ​រងគ្រោះ​មាន​ជីវភាព​ប្រសើរ បាន​ចូល​សាលារៀន បាន​ទទួល​មុខរបរ​ខ្នាត​តូច​កាត់បន្ថយ​ការរើសអើង​ដល់​អ្នក​ផ្ទុក និង​អ្នក​ជម្ងឺអេដស៍ និង​ធ្វើ​ឲ្យ​ពួកយើងខ្ញុំ​មាន​ក្តីសង្ឃឹម​ក្នុង​ការរស់នៅ​តទៅទៀត ។

​លោក​វេជ្ជ​. កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ធ្វើ​របាយការណ៍ សង្ខេប ស្តិពី​ចំនួន អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ នៅ​ថ្នាក់​ខេត្ត​មាន​សេវា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្មគ្រ័ចិត្ត និង​រក្សា​ការសម្ងាត់ ២ កន្លែង និង​មាន​សេវា​ធ្វើតេស្ត​ឈាម ដោយ​ចោះ​ចុង​ម្រាមដៃ​នៅ​គ្រប់​មណ្ឌល​សុខភាព​ទូទាំង​ខេត្ត​ដោយ​ឥតគិតថ្លៃ មាន​សេវា​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ចំនួន ២ កន្លែង មាន​ក្រុម​ថែទាំ​អ្នក​ជំងឺអេដស៍​តាម​ផ្ទះ ដែល​សម្របសម្រួល ដោយ​បណ្តាញ​អ្នក​ផ្ទុកមេរោគ​អេស​ដ៍ ជា​លទ្ធផល​គិត​ត្រឹម​ត្រីមាស​ទី ៣ ឆ្នាំ ២០១៨ ចំនួន​អ្នក​មក​ធ្វើតេស្ត​ឈាម មាន​ចំនួន ១៧,១២៦​នាក់ វិជ្ជមាន​មាន​ចំនួន ៥៥ ករណី ត្រូវជា ០.៣% ។ ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ថ្មី​ចូល​សេវា​ផ្តល់​ឱសថ​ប្រឆាំង​មាន​ចំនួន ៤៧ នាក់ ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​ចំនួន ១៣៨៥ នាក់ ។ ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​អាន​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ព្រមទាំង​ធ្វើ​របាយការណ៍​សង្ខេប ស្តីពី​ការងារ​អេដស៍​របស់​សាខា​ដែល​បាន​អនុវត្ត​កន្លង​មក និង​បច្ចុប្បន្ន​នូវ​សកម្មភាព​ពហុ​វិស័យ​បើ​គិត​ពី​ការអនុវត្ត​សកម្មភាព ការជួយ​ទៅ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​កន្លងមក​មាន​ការ​រើសអើង​ខ្លាំង សូម្បី​តែ​ការបរិភោគ​ចំណីអាហារ ឬ​ការរស់នៅ​ជាមួយគ្នា​ក៏​មាន​ការភ័យខ្លាច​ឆ្លង​ដែរ តែ​ពេល​នេះ​មាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល​មាន​ច្បាប់​អេដស៍​ធ្វើឲ្យ​សាធារណ​ជន​មាន​ការយល់ដឹង ព្រមទាំង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និង​សម្ភារ​ធ្វើឲ្យ​ជីវ ភាព​របស់​ពួកគេ​មាន​ភាពប្រសើរឡើង ។

​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​មានប្រសាសន៍ ដោយ​គូសបញ្ជាក់ អំពី​យុទ្ធសាស្ត្រ​រយៈពេល​វែង​២០១១-២០២០ ទស្សនៈវិស័យ បេសកម្ម និង​វិស័យ​ស្នូល​ទាំង​បួន​របស់ កាកបាទក្រហមកម្ពុជា ដែល​ចែង​ថា​ការរួមចំណែក​កាត់បន្ថយ​អត្រា​ឈឺ និង ស្លាប់​នៃ​មាតា​នឹង​ទារក ការពារ​ជម្ងឺឆ្លង និង​អន្តរាគមន៍​ក្នុង​គ្រាអាសន្ន ។ ឯកឧត្តម​ប្រធាន បាន​ពាំនាំ​នូវ​បណ្តាំ​ការសាកសួរ​សុខទុក្ខ ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ពិសេស អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ កុំឲ្យ​អស់សង្ឃឹម​ត្រួវ​តស៊ូ និង​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ។ សម្ភារ​ដែល​សាខា​បាន​ឧបត្ថម្ភ​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ នាពេល​នោះ​ចំនួន ២៧៥ នាក់ ក្នុង​ម្នាក់​ទទួលបាន អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោ​ខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សា​រ៉ុង ១ ក្រ​ម៉ា ១ អាវយឺត ១ ថវិកា ៤០,០០០ រៀល លោកជំទាវ ហៅ ចន្ទ​សិរី​ទេ​ពី ចៅ ភិរុណ ឧបត្ថម្ភ​ថវិការ​បន្ថែម ក្នុង​ម្នាក់ៗ ១០,០០០ រៀល ។​វ៉ៃ​គោ​

×