Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​ដី ដូរ​រថយន្ត FOD RAGER ហើយ​​ធ្វើ​ស្លាក​លេខ​អស់ ៥​ពាន់​ដុល្លារ ស្រាប់តែ​ប័ណ្ណ​សម្គាល់​យានយន្ត​និង​ស្លាក​លេខ ក្លែងក្លាយ , ជន​២​នាក់ ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក FOD RAGER ពីរ​បាំង ចង្កូត​ស្តាំ ពណ៌​ប្រផេះ ផលិត​នៅ​ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​យា​ង្មី ឃុំ​កូប ស្រុក​អូរជ្រៅ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ទោ រស់ រៀម នាយការិយាល័យ​ស្តីទី បានឲ្យដឹងថា ដោយ មាន​ការសម្របសម្រួល ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែវិចិ្ឆកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ សមត្ថកិច្ច​នគរបាល​បា រថយន្ត​ចង្កូត​ស្តាំ​មួយ​គ្រឿង​ដែល សង្ស័យថា​អ្នកទិញ​យក​មក​ប្រើប្រាស់​គ្មាន​ពន្ធ​នាំចូល និង​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​យានយន្ត​ក្លែងក្លាយ​។

បើ​តាម​ការ​សាកសួរ អ្នកបើកបរ​រថយន្ត​ឈ្មោះ នាង សារឿ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក បាន​ប្រាប់​សមត្ថកិច្ច​ថា ប្រហែល​មួយ​សប្តាហ៍​មុន ខ្លួន​បាន​ដូរ​ដី​ជាមួយ​ឈ្មោះ​ស៊ុន សារឿ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ដោយ​ខ្លួន​បាន​ប្រគល់​ដី​ឲ្យឈ្មោះ​ស៊ុន សារឿ​ន ចំនួន​៣​ហិកតា នៅ​ភូមិ​ក្តិប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ជា​ថ្នូរ​និង​រថយន្ត FOD RAGER នេះ តម្លៃ​២​ម៉ឺន​ដុល្លា​អាមេរិក​។ ចំណែក​ចម្លើយ​ឈ្មោះ ស៊ុន សារឿ​ន បាន​និយាយថា រយៈពេល​ប្រហែលជា​បី​ខែ​មុន ខ្លួន​បា​ដូរ​ដី​ជាមួយ​និង​រថយន្ត FOD RAGER នេះ ជាមួយ​ឈ្មោះ ជា សុខុម ភេទ​ប្រុស មុខរបរ​ជា​យោធា នៅឯ​អូរ​ស្មាច់ ខេត្ត​ឧត្តរ​មានជ័យ ដោយ​ប្រគល់​ដី​ចំនួន​១​ហិកតា​កន្លះ នៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ជា​ថ្នូរ​និរង​រថយន្ត FOD RAGER នេះ​។ ក្រោយ​ពី​ដូរ​បាន​ខ្លួន បាន​ពឹងពាក់​ប្អូនធម៌​នៅ​ភ្នំពេញ ធ្វើ​ស្លាក​លេខ​និង​ប័ណ្ណ​សម្គាល់​រថយន្ត ក្នុងតម្លៃ​៥​ពាន់​ដុល្លារ ឲ្យ​ប្អូនធ​ម៌គាត់​រក​ពឹង​គេ​ជួយ​ធ្វើឲ្យ ពេល​យកមក ស្រាប់​ប័ណ្ណ​សម្គាល់​យានយន្ត និង​ស្លាក​លេខ​ក្លែងក្លាយ ។ គាត់​បាន​ព្យាយាម​ទូរស័ព្ទ ទៅ​អ្នក​ធ្វើ តែ​ទូរស័ព្ទ​មិន​ចូល ក្រោយមក​ឮថា អ្នក​ធ្វើ​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ធ្វើ​ប័ណ្ណ​យានយន្ត និង​ស្លាក​លេខ ក្លែងក្លាយ​។​

នាយការិយាល័យ​ស្តីទី ក៏​បាន​បញ្ជាក់ថា ដោយ​ផ្អែក​លើ​ឯកសារ​ពាក់ព័ន្ធ ដែល​ដកហូត​បាន និង​ចម្លើយ​សារភាព របស់​ឈ្មោះ នាង សារឿ​ន និង​ឈ្មោះ​ស៊ុន សារឿ​ន ។ ជន​ទាំង​២​នាក់​នេះ គឺ​ពិតជា​ប្រើប្រាស់ ប័ណ្ណ​សម្គាល់​យានយន្ត ក្លែងក្លាយ ប្រាកដ​មែន ។​

​បច្ចុប្បន្ន​ជន​ទាំង​២​នាក់ រួម​និង​រថយន្ត ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​ច្បាប់​នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៨ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×