ខេត្តព្រះសីហនុ ៖ រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងបោះពុម្ពផ្លាកយីហោ របស់ជនជាតិចិន ដែលគ្មានច្បាប់អនុញ្ញាត និងបន្តចុះរើផ្លាកយីហោ ដែលសរសេរខុសអក្ខរាវិរុទ្ធ ឬសរសេរអក្សរមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់..។
ឧទាហរណ៍ ដូចជា៖ សរសេរអក្សរខ្មែរតូចជាងអក្សរបរទេស និងការសរសេរតែអក្សរបរទេស គ្មានអក្សរខ្មែរជាដើម…។
ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ឱ្យដឹងថា នឹងបន្តចុះអនុវត្តការងារខាងលើនេះជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ប្រយោជន៍រៀបចំមូលដ្ឋាននេះ ឱ្យមានរបៀបរបបត្រឹមត្រូវ តាមច្បាប់កម្ពុជា។
ផ្តើមពីបញ្ហានេះ អាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករទាំងជនបរទេស និងជនជាតិខ្មែរ ត្រូវចូលរួមសហការជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ឱ្យបានទាំងអស់គ្នា ដើម្បីភាពរីកចំរើន និងមូលដ្ឋានមានរបៀបរៀបរយល្អ៕ ដោយ៖ ដែន សីមា