នារីវ័យក្មេងម្នាក់ បានធ្វើឲ្យអ្នកដំណើរជាច្រើននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ខណៈប្រទះឃើញនាងកំពុងស្រែក ននៀល នៅលើដំបូងរថយន្តស៊េរីទំនើបខ្នាតវែងម៉ាក MXH ១គ្រឿង ស្ថិតនៅលើដងផ្លូវមួយកន្លែងនៅក្នុងប្រទេសវៀតណាម ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង ១០ យប់ ថ្ងៃទី៣០ វិច្ឆិកា មនុស្សម្នាយ៉ាងច្រើននៅក្នុងតំបន់ Hong Ha Ward ទីក្រុង Ha Long ខេត្ត Quang Ninh ភ្ញាក់ផ្អើលជាខ្លាំង នៅពេលពួកគេប្រទះឃើញនារីវ័យក្មេងម្នាក់ កំពុងឈរ «រាំ» នៅលើដំបូងរថយន្តខ្នាតវែង១គ្រឿង ថតនៅចិញ្ចើមផ្លូវនៃបរិវេណដីឡូត៍ថតរថយន្ត ។ នាងបានបង្ហាញឥរិយាបទដ៏ចម្លែកដូចជាស្រែកនិយាយឈឺចាប់ខ្លាំងៗ ដើរឆ្លេរឆ្លា និងមានពេលខ្លះក៏បាន «គំរាម» លោតចុះពីដំបូលរថយន្តទៀតផង ។
ខណៈពេលនោះផងដែរ ស្ត្រីម្នាក់ក៏ត្រូវបានដើរជុំវិញរថយន្ត និងព្យាយាមនិយាយបញ្ចុះបញ្ចូលឲ្យនាងស្ងប់អារម្មណ៍ និងអង្គុយចុះ ប៉ុន្តែ នារីរូបនេះពុំព្រមស្តាប់ទេ និងសូម្បីយកជើងធាក់ខ្លាំងៗ នៅពេលបុរសៗជាច្រើននាំគ្នាឡើងទៅជិតនាង ដើម្បីចាប់ឲ្យចុះដី ។
ពុំមានសេចក្តីរាយការណ៍ណា បញ្ជាក់ច្បាស់ពីមូលហេតុដែលនាំនារីរូបនេះ ឡើងលើរថយន្ត និងធ្វើទង្វើបង្កការភ្ញាក់ផ្អើលបែបនេះទេ ៕ ដោយ៖ ឧត្តម