ក្រោយពីបានលើកដៃសំពះ ស្នើសុំបងប្អូននៅលើបណ្តាញសង្គមហ្វេសប៊ុកជួយស៊ែរ ក្រែងបានដល់បងប្អូនណាដែលបានប្រទះឃើញកូនប្រុសអាយុ ៣ ឆ្នាំ ម្នាក់របស់ខ្លួន ដែលបានបាត់តាំងពីក្បាលព្រលប់យប់មិញ (៤ ធ្នូ) រហូតដល់ម៉ោង ៥ ភ្លឺថ្ងៃទី៥ ធ្នូ ជួយផ្តល់ដំណឹង ឥឡូវនេះ បងស្រីម្នាក់ឈ្មោះ បងប៉ោង ធ្វើការនៅហាងធ្វើក្រចកមួយកន្លែង នៅក្នុងផ្សារណាត់ ក្រុងបាត់ដំបង បានរកឃើញកូនហើយ ប៉ុន្តែ ជាការរកឃើញដ៏មហាសែនស្លុតចិត្តស្ទើរស្លាប់ខ្លួនតែម្តង ព្រោះតែកូនបានលង់ក្នុងទឹកស្ទឹងសង្កែស្លាប់បាត់ទៅហើយ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bun Choup បានបង្ហោះករណីបាត់ក្មេងប្រុសម្នាក់នេះ និងសរសេរបញ្ជាក់ថា៖ «ក្មេងបានរកឃើញហើយ គេស្លាប់បាត់ហើយ លង់ទឹកស្ទឹងសង្កែ បាត់តំបង» ៕ ដោយ៖ ឧត្តម