ឆ្នាំជូត ៖ ការងារ មានអ្នកច្រណែនឈ្នានីស ក្នុងការងារ ត្រូវចេះប្រយ័ត្នប្រយែងខ្លួន។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុ មានការប្រែប្រួលច្រើន ត្រូវចំណាយប្រាក់ច្រើន ។ មនោសញ្ចេតនា គួរកំណត់ច្បាស់លាស់ មនោសញ្ចេតនារបស់ខ្លួនឯង ។
ឆ្នាំឆ្លូវ ៖ ការងារ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ។ លុយកាក់ មានឱកាសបានឡើងប្រាក់ខែ ។ មនោសញ្ចេតនា គួរគោរព រក្សាមនោសញ្ចេតនា បច្ចុប្បន្នឲ្យគង់វង្ស ។
ឆ្នាំថោះ ៖ ការងារ មិនត្រូវលូកដៃចូលជ្រៅក្នុងរឿងអ្នកដទៃ បញ្ចៀសកុំឲ្យថ្នាក់លើសម្លឹងអ្នកក្នុងផ្លូវអាក្រក់ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ងាយកើតរឿងឈ្លោះប្រកែកគ្នា ។
ឆ្នាំរោង ៖ ការងារ មិនត្រូវវិនិយោគក្នុងវិស័យអចលទ្រព្យ ។ លុយកាក់ អាចបញ្ចេញប្រាក់រកស៊ី បានជោគជ័យក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា ត្រូវចេះក្តាប់ឱកាសក្នុងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ ជាថ្ងៃអំណោយផលល្អសម្រាប់ការវិនិយោគ ។ លុយកាក់ ប្រសិនបើបោះទុនវិនិយោគនឹងទទួលបានលទ្ធផលល្អ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំមមី ៖ ការងារ ជាថ្ងៃសមស្របសម្រាប់ការចរចារ សហការរកស៊ី ។ លុយកាក់ ចំណាយច្រើនជាងចំណូល ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំមមែ ៖ ការងារ ត្រូវបង្កើតផែនការច្បាស់លាស់ក្នុងការងារ ។ លុយកាក់ គួរចេះប្រើឱកាសដើម្បីរកប្រាក់ ។ មនោសញ្ចេតនា មានរឿងប្រែប្រួលច្រើន ។
ឆ្នាំវក ៖ ការងារ ត្រូវប្រមូលផ្តុំក្នុងការងាររបស់ខ្លួន កុំឈឺឆ្អាលរឿងអ្នកដទៃ ។ លុយកាក់ មានខ្ទង់ត្រូវចំណាយច្រើន ។ មនោសញ្ចេតនា ងាយកើត ទំនាស់នឹងគ្នា ។
ឆ្នាំរកា ៖ ការងារ ប្រយ័ត្នកុំជ្រៀតជ្រែកកិច្ចការអ្នកដទៃ នាំឲ្យថ្នាក់លើមិនពេញចិត្ត ។ លុយកាក់ មានទាំងព័ត៌មានល្អ និងអាក្រក់អំពីលុយកាក់ ។ មនោសញ្ចេតនា កើតការខ្វែងគំនិតគ្នាជាមួយគូស្នេហ៍ ។
ឆ្នាំចរ ៖ ការងារ រលូនល្អ អ្វីប្រព្រឹត្តទៅដោយលក្ខណៈងាយស្រួល ។ លុយកាក់ ចំណូលកើនឡើង ។ មនោសញ្ចេតនា ល្អប្រសើរ ជាថ្ងៃដ៏សក្តិសមសម្រាប់ការសារភាពស្នេហ៍ ។
ឆ្នាំកុរ ៖ ការងារ មិនត្រូវតឹងរ៉ឹងហួសក្នុងការងារ គួរប្រយ័ត្នពីសុខភាព ។ លុយកាក់ កើតមានខ្ទង់ចំណាយច្រើន ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ៕