ភ្នំពេញ ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ស្តីពី ការចុះឈ្មោះចូលរួមពិធីជួបជុំរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងអ្នកសារព័ត៌មានក្នុងស្រុកលើកទី៣ ដែលនឹងប្រព្រឹត្ដនាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចូលរួមក្នុងពិធីខាងលើ តម្រូវឲ្យមានការចុះឈ្មោះ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ដើម្បី ទទួលបានប័ណ្ណចូលរួម។ ក្រសួងព័ត៌មាន នឹងចាប់ផ្ដើមចុះឈ្មោះ អ្នកសារព័ត៌មាន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ យ៉ាងយូរបំផុត៕ ដោយ ៖ កូឡាប