បុរសម្នាក់នៅរស់នៅក្នុងទីក្រុងស៊ីដនី បានអំពាវនាវដល់រដ្ឋាភិបាលសហព័ន្ធ ឲ្យបណ្តេញប្រពន្ធធ្វើឲ្យអស់ក្តីស្រលាញ់របស់គាត់ចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីគាត់បានអះអាងថា នាងបានព្យាយាមធ្វើបាបគាត់ តាមរយៈការល្បិចប្រើអំពើហិង្សាក្នុងគ្រួសារ ។
ក្រោយរៀបការជាមួយគ្នាបាន ៨ ខែ Faisal បានចាប់ផ្តើមមានការសង្ស័យទៅលើប្រពន្ធជនជាតិម៉ារ៉ុករបស់ខ្លួនឈ្មោះ Asmae ហើយក៏បានកាន់តែយល់ច្បាស់ថា នាងពុំអាចនៅទីនេះដើម្បីស្នេហាទៀតឡើយ ។
Faisal ដែលជួបគ្នាជាមួយនាង Asmae តាមរយៈវិបសាយណាត់ជួបជួបមូស្លីម Muslima.com បានទៅរកមេធាវីម្នាក់ ហើយបានផ្ញើអ៊ីមែលទៅកាន់ផ្នែកទិដ្ឋាការអន្តោប្រវេសន៍ ។
នៅពេលអ៊ីមែលនេះ ត្រូវបានប្រពន្ធរបស់គាត់ Asmae រកឃើញ ហើយនាងបារម្ភពីការលែងលះ ដែលអាចធ្វើឲ្យខ្លួនត្រូវខ្ទាចចេញពីអូស្ត្រាលី នាងក៏បង្កើតផែនការដ៏អាក្រក់នេះឡើងតែម្តង ។
Faisal បាននិយាយថា Asmae កំពុងរង់ចាំគាត់ ដោយប្រាប់គាត់ថា៖ «អ្នកគិតថាអ្នកឆ្លាតមកលើរូបខ្ញុំមែន ហើយអ្នកកំពុងនិយាយទៅកាន់មេធាវីជាច្រើនផងដែរ ។ ឥឡូវនេះ ឃើញនូវអ្វីដែលខ្ញុំធ្វើទៅកាន់អ្នកហើយ» ។
Asmae បន្ទាប់មក គេចចេញពីក្នុងផ្ទះ រួចរត់ចូលជណ្តើរយន្ត ហើយរង់ចាំទ្វាបិទ មុនពេលកាមេរ៉ា CCTV ចាប់បានពីសកម្មភាពនាងវាយធ្វើបាបខ្លួនឯង ។
កាមេរ៉ាជណ្តើរយន្តបានបង្ហាញ Asmae ដាល់មុខខ្លួនឯងជាច្រើនកណ្តាប់ដៃ មុនពេលនាងគេចចេញពីអគារ ហើយហៅប៉ូលីស ។
ជាលទ្ធផល ប៉ុន្មានម៉ោងក្រោយមក Faisal ត្រូវបានប៉ូលីសចាប់ខ្លួន ហើយចោទប្រកាន់ពីបទប្រើអំពើហិង្សា ។
ក្រោយចំណាយថ្លៃមេធាវីជាង ២ ម៉ឺនដុល្លារ ប៉ុន្តែ ដោយសារបានគុណបុណ្យវីដេអូភស្តុតាងនេះ ចុងក្រោយ គាត់អាចរំដោះខ្លួនចេញពីនាង ។
Asmae ឥឡូវនេះ បានគេចខ្លួនពី Sydney ហើយៗ មិនដឹងជាកំពុងរស់នៅកន្លែងណាទេ នៅក្នុងប្រទេសអូស្ត្រាលី ។ ទោះយ៉ាងណា Failsal កំពុងអំពាវនាវដល់រដ្ឋាភិបាល ដើម្បីបញ្ជូនប្រពន្ធធ្វើឲ្យអស់ចិត្តស្រលាញ់នេះ វិលត្រឡប់ទៅកាន់ Morocco វិញផង ។
Faisal បាននិយាយប្រាប់ A Current Affair ថា៖ «ប្រពន្ធរបស់គាត់នេះគឺជាមនុស្សលោភលន់ ។ នាងមានទ្រព្យធន ។ អ្វីៗទាំងអស់ គឺនាងគិតតែផលប្រយោជន៍ផ្ទាល់ឯងនាងប៉ុណ្ណោះ និងជាមនុស្សគួរឲ្យគ្រោះថ្នាក់ខ្លាំងណាស់» ។
ក្រោយរៀបការរួច Faisal ដែលធ្វើការងារ២កន្លែង បានអះអាងថា គាត់បានចំណាយអ្វីៗគ្រប់យ៉ាងដែលគាត់រកបានទៅលើ Asmae ទាំងអស់ ៕ ដោយ៖ ឧត្តម (ប្រភព៖ 9news.com.au)