Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់​! ធ្លាប់តែ​ឃើញ Ambulance ធម្មតា ឥឡូវ​មក​មើល «​ឡានពេទ្យ​កូនកាត់​» នេះ​ម្តង​មើល ឃើញ​ហើយ​ពិតជា​រំភើប​ខ្លាំងណាស់ (​វីដេអូ​)

​ម៉ូតូ​ច្នៃ​១​គ្រឿង ដែល​មើលទៅ​ស្រដៀង​នឹង​ម៉ូតូ​លក់​លៀស​ហាល ឬ លក់​ទឹកអំពៅ ប៉ុន្តែ តាមពិតទៅ វា​គឺជា​ម៉ូតូ​សម្រាប់​ដឹក​អ្នកជំងឺ​សង្គ្រោះបន្ទាន់​ប៉ុណ្ណោះ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​តែម្តង នៅក្នុង​ប្រទេស​ឥណ្ឌា ។​

​ត្រូវបាន​សរសេរ​អក្សរ​ធំៗ​នៅ​ពី​ខាងមុខ​ថា Ambulance ដែល​មានន័យថា «​រថយន្ត​សង្គ្រោះបន្ទាន់​» ម៉ូតូ​កែច្នៃ​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ម៉ូតូ​ជំនួស​រថយន្ត Ambulance សម្រាប់​តំបន់​ជនបទ​ដាច់ស្រយាល​ដ៏​ល្អប្រសើរ​មួយ ដែលមាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការដឹក​អ្នកជំងឺ​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ ទៅកាន់​មន្ទីរពេទ្យ​ធំៗ​បាន​ងាយស្រួល ដោយ​ពុំ​ចាំបាច់​រង់ចាំ​យូរ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ ទម្រាំ​ចូលមក​ដល់​នោះទេ ។​

​យ៉ាងណាមិញ នៅក្នុង​វីដេអូ​នេះ​ផងដែរ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​មួយក្រុម​ដែល​ប្រហែលជា​សាច់ញាតិ ក៏ដូចជា​អ្នករស់នៅ​ជិតខាង បាន​ជួយ​គ្រា​ស្ត្រី​ពោះធំ​ម្នាក់​ដែល​កំពុង​ជិះ​ពោះ​ខ្លាំង​បម្រុង​នឹង​សម្រាលកូន ឡើងលើ​ម៉ូតូ​សង្គ្រោះបន្ទាន់​នេះ ខណៈ​បុរស​វ័យក្មេង​ម្នាក់​ដែលជា​តៃកុង​កំពុង​រង់ចាំ​ត្រៀម​ដឹក​នាង​ចេញទៅ​មន្ទីរពេទ្យ ៕ ដោយ​៖ ចន្ទី​

×