ភ្នំពេញ ៖ លោក ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានថ្លែងថា កន្លងមកនេះ មានអ្នកទោសខ្លះជាជនជាតិវៀតណាម ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសថៃ ហើយសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា ។ ករណីនេះ ស្ថានទូតមិនអាចដោះស្រាយបានទេ ដូច្នេះស្ថានទូតត្រូវទៅមើលអ្នកទោសនោះ មានសញ្ជាតិអ្វីពិតប្រាកដ ព្រោះស្ថានទូតអាចដោះ ស្រាយបានលុះត្រាតែអ្នកទោសនោះជាជនជាតិខ្មែរ ។
ក្នុងលិខិតជូនដំណឹងរបស់លោក ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ឲ្យដឹងថា «មានអ្នកទោសខ្លះសុំផ្ទេរ មកជាប់នៅពន្ធនាគារកម្ពុជា ដោយផ្ទាល់មាត់ លុះដល់ស្ថានទូត ឲ្យធ្វើពាក្យស្នើសុំផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ថា ខ្លួនស្ម័គ្រចិត្តមកបន្តជាប់ពន្ធនាគារនៅកម្ពុជាវិញ បែរជាគាត់មិនព្រម ធ្វើលិខិតស្នើសុំទាល់តែសោះ ។ ស្ថានទូតមិនអាចបង្ខិតបង្ខំទណ្ឌិត ឲ្យផ្ទេរមកកម្ពុជាបានទេ បើសាម៉ីខ្លួនមិនស្ម័គ្រចិត្តផ្ទេរមកកម្ពុជា» ។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា មានអ្នកទោសជាជនជាតិវៀតណាមកំពុងជាប់ពន្ធនាគារនៅថៃជាច្រើន ប៉ុន្តែបែរជាស្នើសុំផ្ទេរ មកជាប់ពន្ធនាគារនៅកម្ពុជាវិញ ខណៈបច្ចុប្បន្នអ្នកទោសជនជាតិខ្មែរ ចំនួន ២៩១០នាក់ (ស្ត្រីចំនួន ២៦៩នាក់ បុរសចំនួន ២៦៤១នាក់) កំពុងជាប់ពន្ធនាគារនៅថៃ ។
ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានចុះសួរសុខទុក្ខទណ្ឌិត តាមមន្ទីរឃុំឃាំងជារៀងរហូត។ ចំពោះបញ្ហាផ្ទេរទណ្ឌិត គឺត្រូវអនុវត្ត តាមកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងកម្ពុជា និងថៃ ដែលមានដូចជា៖ ទី១-បទល្មើសដែលអាចផ្ទេរអ្នកទោសបានលុះ ត្រាបទល្មើសនោះ ត្រូវជាប់ពន្ធនាគារចាប់ពីមួយឆ្នាំទ្បើងទៅ។ ២-ទណ្ឌិតដែលអាចផ្ទេរបានលុះត្រាទណ្ឌិតនោះ ត្រូវជាប់ទោស២ភាគ៣ នៃទោសរួម និងទី៣-ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាសាម៉ីខ្លួនស្នើសុំជាលាយលក្ខណ៍អក្សរ ។
សេចក្ដីជូនដំណឹងដដែលបន្ថែមថា កន្លងមកមានអ្នកទោសខ្លះជាជនជាតិវៀតណាម ហើយសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា ប៉ុន្តែករណីនេះ ស្ថានទូតមិនអាចដោះស្រាយបានទេ ដូច្នេះស្ថានទូតត្រូវទៅមើលអ្នកទោសនោះថា គាត់សញ្ជាតិអ្វីពិតប្រាកដ ព្រោះស្ថានទូតអាចដោះស្រាយបានលុះត្រា តែអ្នកទោសនោះជាជនជាតិខ្មែរ។
មានអ្នកទោសខ្លះសុំផ្ទេរ មកជាប់នៅពន្ធនាគារកម្ពុជា ដោយផ្ទាល់មាត់ លុះដល់ស្ថានទូត ឲ្យធ្វើពាក្យស្នើសុំផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ថា ខ្លួនស្ម័គ្រចិត្តមកបន្តជាប់ពន្ធនាគារនៅកម្ពុជាវិញ បែរជាគាត់មិនព្រម ធ្វើលិខិតស្នើសុំទាល់តែសោះ។ ស្ថានទូតមិនអាចបង្ខិតបង្ខំទណ្ឌិត ឲ្យផ្ទេរមកកម្ពុជាបានទេ បើសាម៉ីខ្លួនមិនស្ម័គ្រចិត្តផ្ទេរមកកម្ពុជា។
លោកផែង វណ្ណៈ បានអះអាងថា អ្នកទោសជនជាតិវៀតណាម ជាប់គុកនៅប្រទេសថៃ ចង់សុំផ្ទេរមកជាប់គុកនៅប្រទេសកម្ពុជា ខ្ញុំបាទក្នុងនាមជាជនជាតិខ្មែរមួយរូបសូមប្រឆាំងដាច់ខាត ។ បើអ្នកទោសវៀតណាមចង់ផ្ទេរគុកសូមផ្ទេរពីប្រទេសថៃទៅប្រទេសវៀតណាម ដែលជាប្រទេសដើមកំណើតរបស់ខ្លួនចុះ កម្ពុជាមិនទទួលដាច់ខាត ។
តាមរយៈលិខិតមួយច្បាប់របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃចុះថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៨ បានឲ្យដឹងថា កន្លងមកមានអ្នកទោសជនជាតិវៀតណាម បានស្នើសុំមកជាប់ពន្ធនាគារនៅប្រទេសកម្ពុជា ករណីនេះស្ថានទូតមិនអាចដោះស្រាយបានទេ ។ ស្ថានទូតដោះស្រាយតែអ្នកទោសជនជាតិកម្ពុជាតែប៉ុណ្ណោះ ៕ ដោយ ៖ កូឡាប