តាកែវ ៖ មានករណីក្មេងទំនើង១ក្រុម ជិះម៉ូតូដេញកាប់គ្នា បានជ្រុលទៅបុកជាប់ក្រោមរថយន្តកូរ៉េ១គ្រឿង កំពុងជិះបញ្ច្រាសទិសគ្នា បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅយប់ម៉ោង១០យប់ ថ្ងែទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ (ខាងត្បូងផ្សារត្រាំខ្នារ) ស្ថិតនៅក្នុងភូមិត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។
រថយន្តដែលឆេះនេះ ជាប្រភេទរថយន្តកូរ៉េ១,៥តោន ពណ៌ផ្ទៃមេឃ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ហើយភ្លាមនោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកបាទី ចំនួន១គ្រឿង បានចេញមកជួយអន្តរាគមន៍ សង្គ្រោះ និងពន្លត់អគ្គិភ័យ៕ ដោយ ៖ បញ្ញាស័ក្តិ