Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជា​ម្តាយ កម្លា​យ​ខ្លួន​ជា “​ប៉ា​ជេ​” ដើម្បី​រក​លុយ​ព្យាបាល​ជំងឺ​ឲ្យ​កូន​

​ស្ត្រី​នៅ​ចិន​ម្នាក់​បាន​ធ្វើឲ្យ​មនុស្ស​រាប់លាន​នាក់​រន្ធត់ចិត្ត គ្រា​គាត់​បាន​តុបតែង​ខ្លួន​ជា​ប៉ា​ជេ ដើម្បី​ស្វែងរក​លុយ​ព្យាបាល​ជំងឺ​ឲ្យ​កូន​។​

អ្នកស្រី Wu Xiue តុបតែង​ខ្លួន​ក្លាយជា​ប៉ា​ជេ នៅ​សួនឧទ្យាន​បំណង​ស្វែងរក​លុយ​។​

​​​ខ្សែ​វី​ដេ​ថត​យក​ទិដ្ឋភាព​អ្នកស្រី Wu អាយុ ៥៨​ឆ្នាំ ស្លៀកពាក់​តុបតែង​ជា​ប៉ា​ជេ ដើម្បី​ថតរូប​ជាមួយ​អ្នកទេសចរ មក​លេង​ក្នុង​ឧទ្យាន​នេះ បាន​ទាក់ទាញ​មនុស្ស ៨​លាន​នាក់ ទស្សនា តាំំង​ពី​គេ​បង្ហោះ​វា​ឡើង​លើ​គេហទំព័រ​របស់​ចិន -BBC បាន​ចុះផ្សាយ​ថ្ងៃទី ៧/១២​។​

​អ្នកស្រី Wu បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តំបន់​ថា គាត់​ពុំ​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ទូទាត់​ថ្លៃ​ព្យាបាល​កូនប្រុស និង​ប្តី​ដែល​មាន​ជំងឺសរសៃប្រសា​ទ ដូច្នេះ​បង្ខំចិត្ត​រកលុយ​តាម​វិធី​ខាងលើ​។ មុន​នេះ​អ្នកស្រី​តែង​យក​កូន​ទៅ​ធ្វើការ​ជាមួយ​។ អ្នកស្រី​មាន​មុខរបរ​លក់ដូរ​តូចតាច តែ​ពុំ​អាច​រក​លុយ​កាក់​បាន​ច្រើន​ប៉ុន្មាន​ឡើយ ហើយ​ក្រោយពេល​ដែល​ជំងឺ​កូនប្រុស​កាន់តែ​ខ្លាំងក្លា​ឡើង​នោះ គាត់​បាន​នាំ​វា​ទៅ​កាន់​មន្ទីរ​ចំនួន​១១ តែ​ពុំ​ជា​សះស្បើយ​ឡើយ​។ ស្ត្រី​ជា​ម្តាយ​រូប​នេះ​និយាយថា ការ​តុបតែង​ខ្លួន​ជា​ប៉ា​ជេ នៅ​អំឡុង​ថ្ងៃ​សៅរ៍ អាទិត្យ​ចុង​សប្តាហ៍​គាត់​អាច​រក​លុយ​ប្រមាណ ២០០​យេន “៣០​ដុល្លារ​” ប៉ុន្តែ​រឿង​គួរ​ឲ្យ​ចុក​ចាប់ទៀត​នោះ ព្រោះតែ​ជំងឺសរសៃប្រសាទ​កូនប្រុស​របស់​អ្នកស្រី​វា​ហាក់​រីករាយ​ពេល​ឃើញ​គាត់​ប្រែក្លាយជា​ប៉ា​ជេ​។​

​ស្ថានភាព​របស់​អ្នកស្រី Wu ធ្វើឲ្យ​រញ្ជួយចិត្ត​មនុស្ស​រាប់​លាន​នាក់​។​

​ស្ត្រី​អ្នកលក់​ផ្លែឈើ​ម្នាក់​នៅក្នុង​ឧទ្យាន​នេះ និយាយថា ស្ថានភាព​របស់​អ្នកស្រី Wu ពិតជា​ពិបាក​ណាស់ ព្រោះ​ប្តី​របស់​គាត់​ក៏​មាន​ជំងឺសរសៃប្រសាទ​ដែរ​។​

​ក្រោយពេល​ខ្សែ​វី​ដេ​ត្រូវ​បាន​បង្ហោះ​ឡើង មតិ​ជាច្រើន​បានសរសេរថា ៖ តើ​អ្នកណា​អាច​ពណ៌នា​បាន​អំពី​ទឹកចិត្ត​ម្តាយ​ចំពោះ​កូន​? ស្ត្រី​រូប​នេះ គប្បី​ប្រញាប់​បង្កើត​គណនី​មួយ​នៅ​ធនាគារ ព្រោះ​ខ្ញុំ​សង្ឃឹមថា សង្គម​មួយ​នឹង​ជួយ​គាត់ ព្រោះ​គាត់​ចាស់​ណាស់​ទៅ​ហើយ​៕ អាទិត្យ​

 

×