ប៉ូលីសក្នុងប្រទេសអូស្ត្រីកំពុងតែតាមប្រមាញ់ចោរពីរនាក់ ដែលបានប្រើប្រាស់អ៊ិចស្កាវេទ័រ និងឡានយកមកប្លន់ធនាគារមួយស្ថិតក្នុងទីក្រុង Tongala ក្នុងរដ្ឋ Victoria កាលពីថ្ងៃពុធម្សិលមិញនេះ។
ប៉ូលីសរដ្ឋ Victoria ថ្លែងនៅក្នុងសេចក្តីប្រកាសថា “មានចោរពីរនាក់បានមកធនាគារ Mangan Street Bank នៅម៉ោង ៣ភ្លឺ និងបានប្រើប្រាស់អ៊ិចស្កាវេទ័រទម្លុះជញ្ជាំងខាងមុខរបស់ធនាការដែលបានបណ្តាលឲ្យមានការខូចខាតអាគារ និងទូ ATM យ៉ាងខ្លាំង”។
ប៉ូលិសក៏បានបញ្ជាក់ទៀតថា ចោរទាំងពីរនោះក៏បានលួចប្រអប់ដាក់លុយពីទូ ATM ផងដែរ និងបានរត់គេចខ្លួនមិនពេលកណ្តឹងអាសន្នរោទិ៍។
គេមិនទាន់បានដឹងច្បាស់ថា មានលុយប៉ុន្មាននោះទេនៅក្នុងប្រអប់។
ចំណែកអ៊ិចស្កាវេទ័ន និងឡានដែលចោរទាំង ២ប្រើ ក៏ត្រូវបានគេជឿជាក់ថា ពួកវាបានលួចយកពីកន្លែងមួយ និងបានប្រើវាជាមធ្យោបាយដើម្បីប្លន់តែម្តង៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia