គ្រួសារមួយ ដែលមានម្តាយម្នាក់ និងកូន៣នាក់របស់នាង បានស្លាប់ និងប្តីរបស់នាងរងរបួសធ្ងន់ធ្ងរ នៅក្នុងឧបទ្ទវហេតុបាក់ស្រុតដីបណ្តាលឲ្យផ្ទះរបស់ពួកគេរំលំចូលក្នុងទន្លេ បានបន្សុលទុកនូវទុក្ខដ៏ក្រៀមក្រំខ្លោផ្សាបំផុត ពីបងប្អូន សាច់ញាតិ និងសូម្បីពលរដ្ឋយ៉ាងច្រើននៅក្នុងតំបន់ ។
យ៉ាងណាមិញ ក្រឡេកមកមើលពីពិធីដង្ហែសពរបស់ម្តាយ និងកូនទាំង៤នាក់ ឃើញថា មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួម ជាមួយអារម្មណ៍ម្នាក់ៗដ៏សែនក្តុកក្តួលហួសថ្លែង ស្ថិតនៅលើដងផ្លូវមួយកន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
គួរបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅ Batubulan, Gianyar ប្រទេសឥណ្ឌូនេស៊ី កាលពីវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃសៅរ៍ សប្តាហ៍មុន ៕ ដោយ៖ ឧត្តម