បន្ទាយមានជ័យ ៖ ផ្លូវខេត្តលេខ២៥៦៤ ដែលជាផ្លូវថ្មីមួយ ហើយត្រូវតភ្ជាប់ពីស្រុកថ្មពួក-ស្រុកស្វាយចេក-និងស្រុកភ្នំស្រុក អនុវត្តលើកតួផ្លូវ១០០ភាគរយ ហើយក្រាលកៅស៊ូ រួចមុនកាលកំណត់នាដំណាក់កាលទី១នេះ។ លោក គឹម សុវណ្ណ ប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី៩ធ្នូថា : គម្រោង” ឈ្មោះស្តារ ស្ថាបនាឡើងវិញផ្លូវខេត្តលេខ២៥៦៤ ” ជាផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រើប្រាសថវិកាជាតិនៃរាជរដ្ឋាភិបាលកម្ពុជាពីឃុំផ្គាំស្រុកស្វាយចេកកាត់តាមបឹងផ្គាំ កាត់តាមក្រុមកូនភ្នំផ្គាំ កាត់តាមខ្នងអាងពន្លៃទៅវត្តពន្លៃឃុំពន្លៃស្រុកភ្នំស្រុក។
គម្រោងបានអនុវត្តពីថ្ងៃទី១៣ មេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ មករា ឆ្នាំ២០១៧ ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងត្រួតពិនិត្យដោយនាយកដ្ឋានផ្កូវស្ពាននឃក្រសួងសាធារណការនិងដឹកជញ្ជូនប្រវែវ១០គម ទទឺង៦ម៉ែត្រ នោះធ្វើរួចរាល់មុនផែនការក្នុងដំណាត់ផ្លូវប្រវែង៥,៣គម។ មៅសល់ប្រវែង៤,៧គមទៀតនឹងអនុត្តនៅដើមឆ្នាំ២០១៨ ដ៏ខ្លីខាងមុខនេះ។
លោកគឹម សុវណ្ណ និយាយបន្តថា ប៉ុន្តែគម្រោងផ្លូវខេត្តនេះ បានចាក់តួផ្លូវ ក្រាលពង្រឹងគ្រឹះរួចរាល់អស់ហើយ។ ប៉ុន្តែនៅសល់កំណាត់ផ្លូវនេះក្នុងចំណៅមប្រវែងសរុបជាង៣០គម នោះ មួយផ្នែកពីឃុំថ្មពួក ស្រុកថ្មពួក ដល់ឃុំផ្គាំស្វាយចក ជាគម្រោងផ្លូវលំជនបទអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងកំណាត់ផ្លូវលើខ្នងអាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ត្រូវអនុវត្តដោយមន្ទីរធនធានទឹកនិងធនធានទឹកខេត្ត នាពេលក្រោយ។
ចំពោះផ្លូវខេត្តលេខ២៦៨A ពីបំបែកផ្លូវជាតិលេខ៦ត្រង់ព្រៃមាន់ឃុំរហាលស្រុកព្រះនេត្រព្រះដល់ស្ពានទី១ អាងត្រពាំងថ្មឃុំប៉ោយចារស្រុកភ្នំស្រុកប្រវែង២៣គម ដែលគ្រប់គ្រងដោយមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តដែរ លោក គឹម សុវណ្ណ និយាយថា :ដើមឡើយវាជាផ្លូវរទេះ ហើយសែនពិបាកណាស់ក្នុងការធ្វើដំណើរឬដឹកជញ្ជូនកសិផល។ ផ្លូវនេះរងការខូចខាតធ្ង់ធ្ងរជាង៤គមដោយសារទឺកជំនន់ ,ដោយសារការដឹកជញ្ជូនស្រូវនុងដោយសារការដឹកជញ្ជូនដី ថ្មនិងគ្រឿងសំណង់ទៅស្ថាបនាផ្លូវជនបទនាឃុំភ្នំដីនិងឃុំណាំតាវនោះ ត្រូវបានជួសជុល។ គឺផ្លូវក្រាលកៅស៊ូត្រូវខូចខាតអន្តរាយអស់ជាង៤គម ត្រូវជួសជុលជាផ្លូវក្រាលគ្រួសសិន។ លុះដល់ឆ្នាំ២០១៩ ខាងមុខទើបមានលទ្ធភាពថវិកា កសាងជាផ្លូវកៅស៊ូឡើងវិញ។ ឯចំណុចនៃកំណាត់ផ្លូវនេះនាកន្លែងដទៃក៏ត្រូវថែទាំឡើងវិញដែរ។
សូមរំលឹកថា ក្នុងមហាសន្និបាតគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៥ លោក ប្លែក វ៉ារី ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក និងជាអភិបាលស្រុកថ្មពួកបានសុំអន្តរាគមន៍ក្នុងយុទ្ធសាស្ត្ររអភិវឌ្ឃន៍មួយរវាងស្រុកថ្មពួក ស្វាយចេកនិងភ្នំស្រុក ស្ថិតនៅភាគខាងកើត ឥសាននិងខាងជើងខេត្តបន្ទាយមានជ័យ ថាសុំស្ថាបនាផ្លូចតភ្ជាប់ស្រុកទាំង៣ ពីផ្លូវលំនិងផ្លូវជនបទទៅជាផ្លូវក្រាលកៅស៊ូ។
សម្តេចតេជោ ហ៊ុន សែន បានគាំទ្រ ហើយណែនាំអោយក្រសួងសាធារណការនុងដឹកជញ្ជូនសិក្សា លើកគម្រោង ហើយឈានដល់ស្ថាបនាបានមួយចំនួនដូចខាងលើ៕ ដោយ ៖ បន្ទាយ