រូបភាព១សន្លឹកដែលបង្ហាញសកម្មភាព២ របស់ស្រីបរទេសមួយក្រុមថតប្រមាថ ទៅលើរូបបដិមាករព្រះពុទ្ធ បានកំពុងចរាចរនៅលើអ៊ិនធឺណែត និងក៏ទទួលការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ។
មួយក្នុងចំណោមសកម្មភាពទាំងពីររបស់ពួកគេ បានធ្វើឲ្យមនុស្សយ៉ាងច្រើនខឹងសម្បារយ៉ាងខ្លាំង ខណៈដែលស្ត្រីម្នាក់ចំណោមគ្នីគ្នា៤នាក់ បានឡើងទៅដាំក្បាលចុះក្រោម និងដាក់គូទស្មើនឹងមុខរបស់ព្រះពុទ្ធ ។
ទាក់ទងនឹងករណីដ៏ហួសហេតុនេះផងដែរ យើងពុំអាចស្វែងរកព័ត៌មានច្បាស់ការណាមួយ បញ្ជាក់អំពីទីតាំង ដែលស្រីបរទេសទាំង៤នេះ បានប្រព្រឹត្តឡើងនោះទេ ៕ ដោយ៖ ឧត្តម