កំពង់ស្ពឺ ៖ ស្ត្រីម្នាក់ដែលកំពុងដេកលើគំនរអំពៅ ត្រូវបាន ម៉ាសុីនកាត់អំពៅ កាត់ត្រូវស្លាប់ នៅការដ្ឋាន ក្នុងក្រុមហ៊ុនភ្នំពេញស៊ូហ្គើ។ក្រោយកើតហេតុនកម្លាំងជំនាញបានចុះមកពិនិត្យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយម៉ាសុីនកាត់អំពៅប្រាកដមែន និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ហេតុការណ៍នេះ កើតឡើងនៅចំណុច ចំការអំពៅក្រុមហ៊ុនភ្នំពេញស៊ូហ្គើស្ថិតក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះវន អិច អាយុ១៨ឆ្នាំ រស់នៅភូមិពានិជ្ជ ឃុំយាអង្គ មុខរបរជាកម្មករក្នុង ក្រុមហ៊ុនភ្នំពេញស៊ូហ្គើ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើររើសដំថ្មជំុវិញម៉ាសុីនកាត់អំពៅ ពេលរើសរួច ជនរងគ្រោះបានដេកនៅលើគំនរអំពៅ ស្រាប់តែគេកាត់អំពៅ មិនបានប្រាប់ ក៏ចូលក្នុងម៉ាសីុនកាត់អំពៅ ៕ ដោយ ៖ រចនា