ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ៥នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយនឹងទាហ៊ានថៃ ដែលកំពុងយាមកាមនៅតាមព្រំដែនក្នុងខេត្ត ឈៀង រ៉ៃ (Chiang Rai) កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយរបស់ការសែតថៃ Bangkok Post។
ទាហ៊ានថៃជាច្រើននាក់បានបង្កើនការឃ្លាំមើលតាមបណ្តោយព្រំដែនក្នុងស្ថិត Mae Pha Luang ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ានម៉ា ចាប់តាំងពីថ្ងៃសុក្រមក បន្ទាប់ពីទទួលបានព៌តមានថា ថ្នាំញៀនប្រភេទគ្រាប់ (methamphetamine) ចំនួនយ៉ាងច្រើនបានឆ្ពោះមកប្រទេសថៃ។
ការសែតរាយការណ៏ទៀតថា នៅថ្ងៃអាទិត្យម្សិលមិញ វេលាម៉ោង ៥ព្រឹក ទាហ៊ានថៃបានឃើញមនុស្សចំនួន ២០នាក់ ដែលមានយូរកាបូប ព្រមទាំងកាន់កាំភ្លើងផង ហើយពួកគេកំពុងដើរប្រហែល ៧០០ម៉ែត្រនៅក្នុងព្រំដែន។ ជនទាំងនោះមិនព្រមឈប់ នៅពេលទាហ៊ានបញ្ជាឲ្យពួកគេឈប់ ហើយក្រុមនោះក៏បានធ្វើការបាញ់ប្រហារលើអាជ្ញាធរ។
ក្រោយពេលប៉ះទង្គិចរួច ទាហ៊ានថៃបានរកឃើញសាកសពចំនួន ៥នាក់នៅកន្លែងកើតហេតុ និងថ្នាំញៀនប្រភេទគ្រាប់ចំនួន ១,៩លានគ្រាប់នៅក្នុង កញ្ចប់ចំនួន ១៩៕ សុភ័ក្ត្រ