ខេត្តស្វាយរៀង ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតខណះបញ្ជួនទៅដល់មន្ទីរពេទ្យនិង៤នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៌រវៀងម៉ូតូនិងម៉ូតូបានបុកគ្នាយ៉ាងពេញទំហឹងលន់លឺដូចរន្ទះប៉ើងមនុស្សពាស់ពេញថ្នល់នៅត្រង់ចំណុចភ្លើងស្តុបភូមិស្រះវង្សសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀង។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០១៧។
ប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការណ៌ថា៖នៅមុនពេលកើតហេតុមានម៉ូតូពីគ្រឿងមួយគ្រឿងម៉ាកស្មាក់វីធ្វើដំណើរពីទិសខាងជើងមកត្បូងលុះមកដល់ចំណុចកើតហេតុខាងលើនោះជាកន្លែងភ្លើងស្តុបគឺភ្លើងក្រហមហើយមិនបានឈប់(មិនគោរពច្បាប់ស្លាកសញ្ញាភ្លើងក្រហម)បានបើកបន្តយ៉ាងលឿនស្របពេលនោះមានម៉ូតូមួយគ្រឿងទៀតម៉ាកសេ១២៥ឆ្នាំ២០១៣ធ្វើដំទៅបុកម៉ូតូមកពីលិចទៅកើតចង់ឆ្លងផុតថ្នល់ហើយត្រូវខាងម៉ូតូស្មាក់វីបុកចំពីចំហៀងខាងក្រោយបណ្តាលឲ្យដួលបីបួនត្រឡបពាសពេញផ្លូវសន្លប់ស្តូកស្តឹងតែម្តង។សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះឆូយ រត្ន័នា មានទីលំនៅ នៅភូមិគយត្របែកសង្កាត់ស្វាយរៀងក្រុងស្វាយរៀង(អ្នកបើកបរមូតូម៉ាកសងពាក់ស្លាកលេខ 1D.2711 គ្មានមួក សុវត្ថិភាព)និងអ្នករួមដំណើឈ្មោះ ខែន តុលី អាយុ ១៦ ឆ្នាំមុខរបរសិស្សសាលារស់នៅភូមិ វាលយន្ត សង្កាត់/ក្រុងស្វាយរៀង(គ្នានមួកសុវត្ថិភាព)រងរបួសធ្ងន់ហូឈាមតាមត្រចៀក។
រីឯខាងម៉តូស្មាក់វី ពាក់ស្លាលេខ1BB.5767 បើកបរដោយឈ្មោះ សី ចាន់វតនះ អាយុ ១៨ ឆ្នាំរស់នៅ ភូមិ អណ្តូងឬស្សី សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀងស្លាប់នៅមន្ទីរពេទ្យនិងអ្នករួមដំណើមានឈ្មោះ វេង វិច្ចាមករា ស់នៅភូមិ ជាមួយអ្នកបើកបរ និងម្នាក់ទៀតបានគេចខ្លួនបាត់ទៅ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្គ្រោះអាយុជីវិត។ប៉ុន្តែអកុសលយុវជនម្នាក់មានឈ្មោះ សី ចាន់វតនះ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យខេត្តស្វាយរៀងនិងយុវជនឈ្មោះ ខែន តុលី ត្រូវបានក្រុមគ្រួសារដឹកបញ្ជួនបន្តទៅពេទ្យប្រទេសវៀតណាមដោយសភាពធ្ងន់ធ្ងរពេក។រីឯមធ្យោបាយទាំង២សមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋានខេត្តស្វាយរៀងរងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕ វ៉ៃកូ