ភ្នំពេញ ៖ ជាមួយនឹងពាក្យស្លោក បរិច្ចាគឈាម ជួយសង្គ្រោះជីវិត ធនាគារស្ថាបនា រួមជា រួមសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលមានការចូលរួមបីសំណាក់បុគ្គលិករបស់ខ្លួន មកពីគ្រប់សាខាទាំងអស់ ដែលនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ ម៉ោងចាប់ពី ៧ព្រឹក ដល់ម៉ោង ១១ព្រឹក នៅការិយាល័យកណ្តាល (អគារលេខ 83 មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ)។
លោក KATO Norihiko ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា គោលបំណងនៃកម្មវិធីបរិច្ចាគឈាមនេះ គឺ ដើម្បីចូលរួមចំណែកទ្រទ្រង់ វិស័យ សុខាភិបាល នៅកម្ពុជាតាមរយៈសកម្មភាពស្ម័គ្រចិត្ត របស់បុគ្គលិកក្នុងការបរិច្ចាគឈាមជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ លោកបានបន្តថា “ជាមួយនឹងពាក្យស្លោក “បរិច្ចាគ ឈាម ជួយសង្គ្រោះជីវិត” ធនាគារ ស្ថាបនា រួមសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធី បរិច្ចាគឈាម ដែលមានការចូលរួម ពីសំណាក់បុគ្គលិករបស់ ខ្លួនមកពីគ្រប់សាខាទាំងអស់។ កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានប្រារព្ធឡើង នៅបួនទីតាំង ផ្សេងៗគ្នា គឺនៅការិយាល័យកណ្តាល សាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាម និង សាខាខេត្តបាត់ដំបង របស់ធនាគារ ស្ថាបនា។ គោលបំណង នៃកម្មវិធីបរិច្ចាគឈាមនេះគឺ ដើម្បីចូលរួមចំណែកទ្រទ្រង់ វិស័យសុខាភិបាល នៅកម្ពុជា តាមរយៈសកម្មភាពស្ម័គ្រចិត្ត របស់បុគ្គលិក ក្នុងការបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម”។
បើយោងតាមរបាយការណ៏៍ ទទួលបានពីមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានបង្ហាញឱ្យដឹងថា មជ្ឈមណ្ឌល ត្រូវការឈាម ជាមធ្យម២០០សាក់ ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹង តម្រូវការឈាមជួយសង្គ្រោះ អាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា។
ធនាគារ ស្ថាបនា តែងតែរៀបចំកម្មវិធីបរិច្ចាគឈាម ជារៀងរាល់ឆ្នាំ។ ដោយឡែក ឆ្នាំនេះ គឺជាការចូលរួមបរិច្ចាគឈាម លើកទី ១១ របស់ខ្លួន ដើម្បីជួយសង្គ្រោះ អាយុជីវិតមនុស្ស ដែលត្រូវការឈាមជាចាំបាច់ និងដើម្បីជួយបង្កើន បរិមាណឈាម ក្នុងស្តុក របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ទុកប្រើប្រាស់ ក្នុងជួយសង្គ្រោះអាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា។
កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយ នៃសកម្មភាពទំនួលខុសត្រូវ ចំពោះសង្គម (CSR) របស់ធនាគារ ស្ថាបនា ហើយធនាគារ នឹងបន្តគាំទ្រដល់វិស័យសុខាភិបាល នៅកម្ពុជា ក៏ដូចជា ការរួមសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំកម្មវិធីបរិច្ចាគ ឈាមដ៏មានអត្ថន័យ និងអត្ថប្រយោជន៍នេះ នាឆ្នាំក្រោយៗទៀត។
លោកវេជ្ជបណ្ឌិត អ៊ុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ជាទូទៅគ្រប់មន្ទីរពេទ្យធំៗ របស់រដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យ៉ាងហោចណាស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ត្រូវការឈាមជួយសង្គោះអាយុជីវិត អ្នកជំងឺទូទៅក្នុង១ថ្ងៃ ២០០ប្លោក និងនៅទូទាំងប្រទេសត្រូវការប្រមាណ២៥០ប្លោក ប៉ុន្តែមជ្ឈមណ្ឌលមានសមត្ថភាព ផ្តល់ជូនមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ត្រឹមតែ១០០ប្លោកប៉ុណ្ណោះ ដូច្នេះហើយបានជាយើង តម្រូវឲ្យមានការបរិច្ចាគឈាម គ្រប់កន្លៃងនិងជារៀងរាល់ថ្ងៃដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនេះ។
នេះបើតាមលោកវេជ្ជបណ្ឌិត ហុក គឹមចេង ក្នុងកម្មវិធីបរិច្ចាគឈាមនេះ ដោយរំពឹងថា អាចទទួលបានឈាមជាង៣០០ប្លោក សម្រាប់ជួយសង្គោះអាយុជីវិត អ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់។ ដោយឡែកមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដែលត្រូវការឈាមច្រើនជាងគេនោះ គឺមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត និងមន្ទីរពេទ្យកាល់ម៉ែត ក្នុងមួយខែៗត្រូវការឈាមជាង១ពានប្លោក ។ លោកបាន អំពាវនាវ ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អង្កការ យុវជន យុវនារី សិស្ស និស្សិត និងសប្បុរសជន គ្រប់មជ្ឈដ្ឋាន និងវិស័យឯកជន គ្រប់ស្ថាប័នរួមគ្នាចូលរួមបរិច្ចាកឈាមដោយស្មគ្រ័ចិត្តឲ្យបានគ្រប់ៗគ្នា ព្រោះការបរិច្ចាគឈាមនេះ មិនបះពាល់ដល់សុខភាពនោះទេ។
លោកវេជ្ជបណ្ឌិត ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ដល់គណៈគ្រប់គ្រង បុគ្គលិកនៃធនាគារស្ថាបនា ដែលបានរួមគ្នា បរិច្ចាគឈាមស្មគ្រ័ចិត្ត ដល់មជ្ឈមណ្ឌលជាតិផ្តលឈាម នាពេលនេះ។ បើតាមលោក វេជ្ជបណ្ឌិត ហុក គឹមចេង ការបរិច្ចាគឈាម គឺការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយវិញ វាជាសកម្មភាព អាចគឺអាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ ដែលអាចជួយសង្គ្រោះជីវិតមនុស្ស បានដល់ទៅ៣នាក់ ក្នុងឈាមដែល បូមបានមួយប្លោក។ លោកថា សណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាមនេះ បានបង្ហាញយ៉ាងច្បាស់ នូវឆន្ទៈសាមគ្គីភាព របស់យុវជនខ្មែរជំនាន់ថ្មី នឹងដើម្បីឲ្យសកម្មភាព នៃការបរិច្ចាកឈាមនេះ កាន់តែផុលផុសពីស្រទាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕ ដោយ ៖ កូឡាប