ភ្នំពេញ ៖ កម្លាំងនគរបាលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)របស់ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បាន ចុះបង្ក្រាបនិងដកហូតកាបូបយួរដៃ ដែលរំលោភកម្មសិទ្ធិបញ្ញា យកម៉ាកយីហោកាបូប Longchamp យកមកលក់ដោយគ្មានការអនុញ្ញាត ពីក្រុនហ៊ុនម្ចាស់ម៉ាកដើម ដែលបានចុះបញ្ជេីក្នុងប្រទេសបារាំង និងក្នុងប្រទេសកម្ពុជា នៅចំណុចក្នុងនិងក្រៅផ្សារទួលទំពូង តាមផ្លូវ១៥៥ សង្កាត់ទួលលទំពូងទី១ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០១៨។
លោក សួស ព័រ មេធាវីនៃការិយាល័យក្រុមមេធាវីហ្គ្រេនដ៏(Grand Law Group) បានឲ្យដឹងថា ក្រុមហ៊ុន SAS Jean Cassegrain ដែលជាម្ចាស់ម៉ាកLONGCHAMP តាមរយៈលោកមេធាវី ក្រុមហ៊ុនបានធ្វើការជូនដំណឹង ទៅដល់ម្ចាស់តូបទាំងអស់ ដើម្បីបញ្ឍប់សមកម្មភាពលក់របស់ក្លាយម៉ាក់ Longchamp ម្តងរួចមកហើយ មុននឹង ប្ដឹងករណីលក់ចែកចាយផលិតផលក្លែងក្លាយ ដោយអាជីវករក្នុងផ្សារទួលទំពូង មកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)ក្រសួងមហាផ្ទៃ។
លោក ជ័យ រិទ្ធី អនុប្រធាននាយកដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)ក្រសួងមហាផ្ទៃបានប្រាប់ថាដោយមានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គុជ គឹមឡុង និងយោងតាមពាក្យបណ្ដឹង របស់ក្រុមហ៊ុនSAS JEAN CASSEGRAIN ដែលជាម្ចាស់ម៉ាកយីហោកាបូបយួរដៃម៉ាកLONGCHAMP គ.ប.ផ.ក. បានដកហូតកាបូបក្លែងក្លាយក្នុងផ្សារទួលទំពូងពីតូបចំនួន៩តូប សរុបចំនួន ៦៤១ កាបូប និងក្រៅផ្សារផ្លូវ១៥៥មានចំនួន១តូបនិងដកហូតបានចំនួន២៣ កាបូប សរុបទាំងក្នុងនិងក្រៅមានចំនួន៦៦៤កាបូប រួចនិងអញ្ជេីញម្ចាស់តូចសរុបចំនួន១០នាក់ចូលខ្លួនមកនាយកដ្ឋាន ដើម្បីធ្វេីការសួរនាំរួចនិងធ្វេីកិច្ចសន្យាណែនាំអោយអាជីវករ យល់ដឹងហេីយនិងអោយត្រលប់មកផ្ទះវិញ ។ សូមបញ្ជាក់ការអនុវត្តខាងលើនេះ មិនបានបិទតូបអាជីវករណាមួយទេ គ្រាន់តែដកហូតកាបូបយួរដៃដែលក្រុមហ៊ុនប្ដឹងនោះទេ ៕ ដោយ ៖ បញ្ញាស័ក្តិ