តាកែវ ៖ ឃាត់ករដៃដល់រំលោភសម្លាប់ក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំ យកទៅបោះចោលក្នុងទឹកស្រះ នៅស្រុកព្រៃកប្បាសកាលពីថ្ងៃ ០៣ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវធ្វើការឃាត់ខ្លួនបានហើយ នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចខាងមុខក្លោងទ្វាវត្តចម្ប៉ា ឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បន្ទាប់ពីរូបគេដែលជនសង្ស័យបានរត់គេចខ្លួនបាន ២១ថ្ងៃ។
សូមបញ្ជាក់ផងដែររថា ការបំបែកសំណុំរឿងឃាត់កម្មខាងលើនេះ គឺមានការបញ្ជាយ៉ាងម៉ឺនម៉ាត់ពីឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សហការជាមួយនិងកំលាំងនៅមូលដ្ឋាន ធ្វើការស្រាវជ្រាវ និងបំបែកសំណុំរឿងនេះអោយបានលឿនបំផុត ដើម្បីយកឃាតករដៃឆៅរូបនោះមកធ្វើការផ្តន់ទារទោសតាមច្បាប់ ។
លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានអោយដឹងថា ជនដៃដល់បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភសម្លាប់ទៅលើក្មេងស្រីរងគ្រោះ រួចបានរត់គេចខ្លួនអស់រយៈពេល២១ថ្ងៃ លុះភ្លេចខ្លួនក៏បានវិលត្រឡប់មកវិញក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្តងនៅចំនុចក្លោងទ្វាវត្តចំប៉ាដោយជនដៃដល់មានឈ្មោះយ៉េន ធី ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិជម្ពូព្រឹក្សា ឃុំចម្ប៉ា ស្រុកព្រៃកប្បាស ។
គួររំលឹកផងដែរថាកាលពីថ្ងៃទី៣ ១២ ២០១៨ វេលាម៉ោង១៥និង៤៥នាទីរសៀលកន្លងទៅនេះជនដៃដល់បានចាប់រំលោភរួចសម្លាប់ទៅលើក្មេងរងគ្រោះឈ្មោះ ឆៃ លីការ ភេទស្រីអាយុ៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ក្រោយពេលធ្វើសកម្មភាពរួច ឃាតករបានយកសាកសពទៅបោះចោល ក្នុងទឹកស្រះ ពីខាងលិចផ្ទះរួចក៏រត់គេចខ្លួនបាត់ទៅ។
បើតាមចម្លើយសារភាពរបស់ឃាតករ បាននិយាយប្រាប់ប៉ូលិសថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះខាងលើ បានទៅស្ទូងនៅស្រែជាមួយនិងជីដូនរបស់គេ ក្រោយពីជីដូនរបស់គេត្រឡប់ទៅផ្ទះមុន ក្មេងស្រីរងគ្រោះគឺនៅចាំនៅស្រែ ដោយឃើញឱកាសល្អ ជនសង្ស័យជាឃាតករនោះ បានទៅល្បួងក្មេងស្រីរងគ្រោះនោះ រួចនាំមកផ្ទះរបស់គេ ហើយបានអោយលុយទៅក្មេងស្រីរងគ្រោះនោះចំនួន ២ម៉ឺនរៀល ជាថ្នូលនិងការអោបថើប តែនៅពេលដោយអោបថើបយូរទៅៗ ក្មេងស្រីរងគ្រោះនោះបានស្រែអោយគេជួយ ភ្លាមនោះរូបគេមានការភ័យសម្ប៉ាយ៉ាងខ្លាំង ក៏សម្រេចចិត្តច្របាច់ករសម្លាប់ក្មេងស្រីនោះរួចយកមកបោះចូលក្នុងទឹកស្រះតែម្តងទៅ៕ ដោយ ៖ តាកែវ