Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អនុរក្ស​ពន្ធនាគារ ស្នាក់នៅ​ក្នុង​ពន្ធនាគារ យូរ​ជាង​ទណ្ឌិត​

​ភ្នំពេញ ​៖ លោក​ប៉ាវ ហមផាន បាន​អះអាង​ថា អនុរក្ស​ពន្ធនាគារ បាន​បំពេញ​ការងារ ភារកិច្ច ការពារ​សុវត្ថិភាព ជន​ជាប់​ឃុំ​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​មិន​មាន​ថ្ងៃ​ឈប់​ឈប់សម្រាក និង​ក៏​ជា​អ្នក​ដែល​ស្នាក់នៅ​ក្នុង​ពន្ធនាគារ យូរ​ជាង​ជន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ទៅទៀត ហើយ​មុខជំនាញ​ពន្ធនាគារ​មិន​មាន​សាច់ញាតិ ឬ​កូន ចង់​បន្ត​តំណែង​ពី​ឪពុក ដូច​មុខជំនាញ​ផ្សេងៗ​ទៀត​នោះ​ទេ​។​

​នៅ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួង​មហាផ្ទៃ ធ្វើ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង លោកឧ​ត្ត​ម​អគារនុរក្ស​ថ្នាក់លេខ​២ ឈីម ធី​ដា ពី​ប្រធាន​ពន្ធ​ការ​ខេត្តស្ទឹងត្រែង មក​ជា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ជំនួស​លោកឧ​ត្ត​ម​អគារនុរក្ស​ថ្នាក់លេខ​២ ពេជ្រ យ៉ុន ដែល​ត្រូវ​ប្រកាស​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ​ការងារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​។​

​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ច​ការងារ​ពន្ធនាគារ ដោយ​ផ្អែក​តាម​របាយការណ៍​ប្រចាំ​ខែ​ធ្នូ​ឆ្នាំ​២០១៨ ពន្ធនាគារ​រាជធានី​ភ្នំពេញ បាន​បង្ហាញឲ្យឃើញ​ពី​កិច្ច​ខំ​ប្រឹងប្រែង​របស់​អង្គភាព​ក្នុង​ការគ្រប់គ្រង ជន​ជាប់​ឃុំ និង​ទណ្ឌិត​ឲ្យ​ធានា​សន្តិសុខ សុវត្ថិភាព សុខភាព និង​គោលការណ៍​មនុស្សធម៌ ស្រប​តាម​តួនាទី​ភារកិច្ច​ដូច​មានចែង​ក្នុង​ច្បាប់​ស្តី​ពី​ពន្ធនាគារ ប្រកាស​ស្តីពី​ការគ្រប់គ្រង​ពន្ធនាគារ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ក្នុង​គោលបំណង​អប់រំ​ហ្វឹកហ្វឺន​ណែនាំ​ឲ្យ​ទណ្ឌិត​ក្នុង​ពន្ធនាគារ ក្លាយជា​មនុស្ស​ថ្មី​ក្នុងសង្គម​។ បច្ចុប្បន្ន​ជន​ជាប់​ឃុំ​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ មាន​ចំនួន​២២៦​នាក់ ស្រី​៣០​នាក់ ក្នុងនោះ​មាន​បទល្មើស​មជ្ឈឹម​ចំនួន​៣៥​នាក់ ស្រី​៣​នាក់ បទល្មើស​ចំនួន​១៩៤​នាក់ ស្រី​២៧​នាក់ ។ ពិធី​ប្រកាស​តែងតាំង​ក្នុងថ្ងៃនេះ ធ្វើឡើង​ជា​ធម្មតា​នៅ​ក្នុង​ដំណើរការ​មុខងារសាធារណៈ សម្រាប់​ជា​មន្ត្រីរាជការ​ស៊ីវិល ដែល​តែងតែ​មាន​ការតែងតាំង ប្តូរ​ភារកិច្ច សម្រួល​ភារកិច្ច និង​ចូល​និវត្តន៍​ទៅតាម​នីតិវិធី​ដែល​បានកំណត់ ។

​លោក​អភិបាលរង បាន​ថ្លែងថា ដូច្នេះ​លោកឧ​ត្ត​ម​អគារនុរក្ស​ថ្នាក់លេខ​២ ឈីម ធី​ដា ដែល​ត្រូវ​តែងតាំង​ជា​ប្រធាន​ពន្ធនាគារ​ថ្មី ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការបំពេញ​ភារកិច្ច​របស់ខ្លួន និង​ត្រូវ​ខិតខំ​ចំពោះ​សមត្ថកិច្ច​ជាប់​ជាប្រចាំ ដូចជា ត្រូវ​ពង្រឹង​នូវ​ការងារ​យាមកាម​ជាប់​ជាប្រចាំ​ចំពោះ​ពន្ធនាគារ ២៤​ម៉ោង​លើ​២៤​ម៉ោង ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ ទាំង​ក្នុង​និង​ក្រៅ​បរិវេន​ពន្ធនាគារ ដើម្បី​ចាត់វិធានការ​តឹងរ៉ឹង ចំពោះ​ចំណុច​ខ្វះចន្លោះ​ដូចជា ការឆែកឆេរ​រឹបអូស​ការយក​សម្ភារ​ហាមឃាត់ នាំ​ចូល​ទៅ ក្នុង​ពន្ធនាគារ ដោយ​ទណ្ឌិត ការបង្ក​ឱកាស​រត់គេច មធ្យោបាយ​របស់​ទណ្ឌិត​ដើម្បី​រត់​គេច ការជួញដូរ​គ្រឿងញៀន ការបង្កើត​ក្នុង​ម៉ា​ស្យា​ក្នុង​ពន្ធនាគារ​។​ល​។ ព្រមទាំង​ត្រូវ​ធានា​ថា​មន្ត្រី​ពន្ធនាគារ​ទាំងអស់ ពិតជា​បាន​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកប​ដោយ​វិជ្ជាជីវៈ តម្លាភាព និង​គ្មាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ក្នុងនាម​ជា​អ្នក​ទណ្ឌិត​ស្រប​តាម​ក្រម​សីលធម៌ និង​បទ​វិន័យ​អនុរក្ស​ពន្ធនាគារ ដើម្បី​ជួយ​ឲ្យ​ពួកគេ​ធ្វើ​ការកែប្រែ​ខ្លួន ក្លាយ​ជា​ពលរដ្ឋ​ល្អ​ពិតប្រាកដ និង​មិន​ត្រូវ​ធ្វើ​ខ្លួន​ជា​ចៅហ្វាយនាយ​របស់​ទណ្ឌិត​ឡើយ​។ ហាម​មិន​ឲ្យ​ជន​ជាប់​ឃុំ​ប្រើប្រាស់​ទូរស័ព្ទ​ឡើយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ​ជា​ដាច់ខាត ។ ត្រូវ​បន្ត​ហ្វឹកហ្វឺន​អប់រំ កែប្រែ​ទណ្ឌិត​ដើម្បី​ក្លាយខ្លួន​ជា​មនុស្ស​ថ្មី និង​មាន​វិជ្ជាជីវៈ​សម្រាប់​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ដោយ​សុចរិត​ក្នុងសង្គម ដូចជា​ជំនាញ​កសិកម្ម ចិញ្ចឹមសត្វ រៀន​ភាសា​អង់គ្លេស កុំព្យូទ័រ កាត់ដេរ ផ្សារ​ដែក ជាង​សំណង់ កាត់សក់ អ៊ុតសក់ ជាង​អេឡិកត្រូនិច ជាដើម​។

​លោក​ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា អនុរក្ស​ពន្ធ​នាគរ​ត្រូវ​តែ​បំពេញការងារ ការពារ​សុវត្ថិភាព​ជន​ជាប់​ឃុំ​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​មិន​មាន​ថ្ងៃ​សៅរ៍ អាទិត្យ​សម្រាប់​ឈប់សម្រាក​នោះទេ ដោយសារ​អនុរ​ក្សមាន​តួនាទី​ភារកិច្ច​ការពារ​ជន​ជាប់​ឃុំ ហើយ​ដោយសារតែ​ពន្ធនាគារ​រាជធានី​ភ្នំពេញ មាន​ភាព​តូចចង្អៀត​មិនអាច​ចែក​ដាច់ចេញ​ពី​គ្នា​រវាង​កន្លែង​ឃុំឃាំង និង​ស្នាក់​នៅ​របស់​មន្ត្រី​អនុរក្ស​នោះ ធ្វើឲ្យ​អនុរក្ស​ពន្ធនាគារ ស្នាក់នៅ​និង​ពិសា​អាហារ នៅក្នុង​ពន្ធនាគារ ដូចដែល​គេ​តែងតែ​និយាយ​លេង​ថា​តើ​អ្នកណា​ដែល​នៅក្នុង​ពន្ធនាគារ​យូរ​ជាងគេ គឺ​មន្ត្រី​ពន្ធនាគារ​ហ្នឹងឯង ឯ​អ្នក​ដែល​ជា​ជន​ជាប់ឃុំ ឬ​អ្នក​មាន​ទោស គឺ​ពួកគាត់​មានទោស​តែ​ប៉ុន្មាន​ឆ្នាំ​ដែល​គេ​កាត់ទោស​កំណត់ ហើយ​ផុតកំណត់​ទោស​គឺ​គាត់​ចេញទៅ​ហើយ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ នៅក្នុង​ពន្ធនាគារ​យូរ​ទៅ​ទៀត ។ អីចឹង​បញ្ហា​នេះ មិន​មាន​នរណា​ដឹង​ទេ ហើយ​មុខជំនាញ​ពន្ធនាគារ​នេះ មិន​មាន​នរណា​ចង់​រៀន ចង់បាន​នោះ​ទេ សូម្បី​តែ​កូន​បង្កើន​ក្តី ក៏​មិន​ចង់​បន្ត​ពី​ឪពុក​ដែរ ប៉ុន្តែ​មុខជំនាញ​ផ្សេងៗ​ដូច​ជា​សិល្បៈ​ជាដើម​មាន​កូន​បន្ត​ជំនាញ ។ ជន​ជាប់​ឃុំ​ទាំងឡាយ មក​ទទួល​ទោស តាម​ការកាត់ទោស​របស់​តុលាការក៏ពិត​មែន គឺ​ពួកគេ​ទទួលបាន​ការអប់រំ​កែប្រែ ដើម្បីឲ្យ​ក្លាយជា​មនុស្ស​ល្អ​នៅ​ពេល​ដែល​ពួកគេ​បាន​រួច​ទោស ក្នុង​ធ្វើ​សមាហរណកម្ម​ចូលទៅ​ក្នុង​សង្គម​គ្រួសារ​ឡើងវិញ ដូច្នេះ​មន្ត្រី​ពន្ធនាគារ​មាន​តួនាទី​អប់រំ​កែប្រែ​ជន​ទាំងនោះ​។

​បន្ទាប់ពី​ទទួល​តំណែង​ថ្មី ជា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ លោកឧ​ត្ត​ម​អគារនុរក្ស​ថ្នាក់លេខ​២ ឈីម ធី​ដា បញ្ជាក់ថា​នឹង​
​គោរព​​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​តាម​បទ​វិន័​យ និង​ក្រមសីលធម៌​មន្ត្រី​ពន្ធនាគារ ចូលរួម​សហការ​អនុវត្ត​ន៍​តួនាទី​ភារកិច្ច​ក្នុង​អង្គភាព ដោយ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​ពន្ធនាគារ និង​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ធានា​បាន​សន្តិសុខ សុវត្ថិភាព​អង្គភាព អនុវត្តន៍​ការងារ​អប់រំ​ស្តារនីតិសម្បទា​ជន​ជាប់​ឃុំ​ឲ្យបាន​ល្អ​ប្រសើរ និង​លើកស្ទួយ​ការអភិវឌ្ឍ​អង្គភាព​ឲ្យបាន​រីកច​ម្រើ​ន ស្របតាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​អភិបាល​រាជធានី​ភ្នំពេញ​៕ ​ដោយ ​៖​ កូឡាប​

      

×