Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស សុខា បញ្ជាក់ថា ក្រុមហ៊ុន​ចាក់​បេតុង គួរ​គិត​ដល់​ផ្លូវ​

តាមរ​យៈផេក​ហ្វេស​ប៊ុក នៅ​ព្រឹក​ថ្ងៃទី​២​ខែ​មករា ឆ្នាំ​២០១៩​នេះ លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានបញ្ជាក់​ថា គួរ​ឱ្យ​ស្ដាយ​! ព្រឹក​មិញ​នេះ នៅពេល​ធ្វើដំណើរ តាម​ផ្លូវ​មួយ​ក្នុង​សង្កាត់​ទួលគោក​២ ខណ្ឌ​ទួលគោក បាន​ជួប​នឹង​ការដ្ឋាន ចាក់​ស៊ីម៉ងត៍​មួយកន្លែង (​ដូច​រូបភាព​)​។​

​លោក​បាន​ថ្លែងថា “​អ្វី​ដែល​ខ្ញុំ និង​ភរិយា ចាប់អារម្មណ៍​ត្រង់​ថា ទឹក និង​កាក​ស៊ីម៉ងត៍ ធ្លាក់​រប៉ាត់រប៉ាយ លើ​ផ្លូវ​ដ៏​ស្រស់ស្អាត ដោយ​មិន​មាន​ការសម្អាត​។ តាមមើលទៅ​រថយន្ត​បាញ់​បេតុង​នេះ ជា​របស់​ក្រុមហ៊ុន​បរទេស​។ នៅ​ប្រទេស​ខ្លួន មាន​ច្បាប់​គ្រប់គ្រង​បញ្ហា​នេះ ចេះ​គោរព​ច្បាប់ និង​អនុវត្ត​។ នៅ​កម្ពុជា ក៏​មាន​ច្បាប់ទម្លាប់​បែបនេះ​ដែរ ចុះ​ហេតុអ្វី​មិន​ព្រម​គោរព​ច្បាប់​ផង​ទៅ​? រឿង​យក​ចិញ្ចើមផ្លូវ ទ្រូង​ផ្លូវ ចត​ឡាន​បាញ់​បេតុង ប៉ះពាល់​ចរាចរណ៍ សណ្ដាប់ធ្នាប់ សុវត្ថិភាព​អ្នកធ្វើ​ដំណើរ​ជា​រឿង​មួយ ទៅហើយ ខ្ញុំ​មិន​និយាយ​ទេ ព្រោះថា ធ្វើ​ដូចម្ដេច​ការអភិវឌ្ឍន៍ តែងតែ​បែបនេះ តែ​សំខាន់​គប្បី​ទទួលខុសត្រូវ ទាំង​ការធ្លាក់​ស៊ីម៉ងត៍ ពាសពេញ​ផ្លូវ និង​សម្អាត​ផ្លូវ​ឡើង​វិញ​ផង ក្រោយ​ធ្វើ​រួច​។​

​ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សូម​អំពាវនាវ ដល់​អាជ្ញាធរ​ដែនដី រួមមាន សង្កាត់ និង​ខណ្ឌ មេត្តា​ពិនិត្យ រាល់​ការដ្ឋាន​តាម​ចិញ្ចើម​ផ្លូវ​បែប​នេះ ជា​ប្រចាំ​ផង ក្នុងន័យ​បញ្ចៀស​ការ​ស្ទះចរាចរណ៍ ការធ្វើដំណើរ​របស់​អ្នកមូលដ្ឋាន សណ្ដាប់ធ្នាប់ សុវត្ថិភាព សោភ័ណភាព និង​គុណភាព​ផ្លូវ ដែល​បាន​ចំណាយ​ថវិកា រាប់​លាន​ដុល្លារ​សាងសង់​នោះ​”៕ ​ដោយ​ ៖​ កូឡាប​

×