Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក ត្រូវ​ជាប់​ខ្នោះ រឿង​គំរាម​ជនរងគ្រោះ បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម អំពី​រូបភាព​ជនរងគ្រោះ ទទួល​សេវា ដេរ​ប្រដាប់ភេទ​រួម​តូច​ដូច​នៅ​ក្រមុំ ហ្ស៊ី​ន

​ភ្នំពេញ ​៖ ស្ត្រី ជា​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក ដែល​ទើបនឹង​រៀបការ​ជាមួយ​អ្នកជំនួញ​ថៃ​វ័យក្មេង កាលពី​ចុងឆ្នាំ​២០១៨​នេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ថត​វីដេអូ អតិថិជន ដែល​ទៅ​ទទួល​សេវាកម្ម​កែ​សម្ផស្ស​ដើម្បី​គំរាម​ទារប្រាក់​។​

​យោងតាម​សមត្ថកិច្ច ស្ត្រី​ថៅកែ​ហាង​កែ​សម្ផស្ស​រូបនោះ​មានឈ្មោះ ហូ​វ ដា​ណេ ។​

ជនរងគ្រោះ​បាន​ប្តឹង ស្ត្រី​សង្ស័យ ដោយ​ចោទប្រកាន់ថា ជនសង្ស័យ បាន​បើកហាង​កែ​សម្ផស្ស​ខាងលើ ដោយ​ផ្តល់​សេវាកម្ម​កែ​សម្ផស្ស​ចាក់​ថ្នាំ​ឲ្យ​ស និង​ដេរ​ប្រដាប់​ភេទស្ត្រីៗ (​ធ្លាប់​រួមភេទ​រួច​) ឲ្យ​រួម​តូច​ដូច​នៅ​ក្រមុំ ហ្ស៊ី​ន ដោយ​យក​តម្លៃ​៧០០​ដុល្លារ​។​

​ពេល​ផ្តល់​សេវា​រួចរាល់ ស្រាប់​តែមាន​វិក្កយបត្រ​២ គឺ​មួយ​តម្លៃ​៧០០​ដុល្លារ និង​មួយទៀត​តម្លៃ ២៨.០០០​ដុល្លារ ដោយ​អះអាងថា តម្លៃ​២៨.០០០​ដុល្លារ ជា​សេវា​ចាក់​ថ្នាំ​ផ្សេងៗ​។​

​ពេលនោះ​ជនរងគ្រោះ​បាន​តវ៉ា លើ​សេវា​ផ្សេងៗ ដោយ​សុំ​ត្រឹម​២.០០០​ដុល្លារ ប៉ុន្តែ​ស្ត្រី​សង្ស័យ​បានទាមទារ​៨.០០០​ដុល្លារ បើ​មិនបាន​៨.០០០​ដុល្លារ​ទេ គេ​នឹង​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ខ្មាស​គេ អំពី​រូបភាព​ជនរងគ្រោះ​កំ​ពុល​ទទួល​សេវា ដេរ​ប្រដាប់ភេទ​។​

​ក្រោយ​ទទួល​ការ​គំរាម​បែបនេះ ទើប​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​ប្តឹងទៅ​ការិយាល័យ​ជំនាញ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ចាប់ខ្លួន​ស្ត្រី​សង្ស័យ ឈ្មោះ ហូ​វ ដា​ណេ តែម្តងទៅ​។​

​សមត្ថកិច្ច​ជំនាញ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ក្រោយពេល​ចាប់ខ្លួន នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​នេះ ស្ត្រី​សង្ស័យ​ឈ្មោះ ហូ​វ ដា​ណេ បាន​សារភាពថា រាល់ពេល​ខ្លួន​ផ្តល់​សេវ​កម្ម​ជូន​អតិថិជន គឺ​ភាគច្រើន​ជាតា​រា និង​ស្រី​ស្អាត គឺ​តែងតែ​លួច​ថត​វីដេអូ​ជានិច្ច​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុងតែ​នាំ​ស្ត្រី​សង្ស័យ​ទៅ​ឆែកឆេរ​រក​វីដេអូ ដែល​នាង​លួច​ថត​នៅក្នុង​ហាង​កែ​សម្ផស្ស​ឈ្មោះ ឌែ​ម៉ូ​គ្លីនិក នៅ​ម្តុំ​ផ្សារ​ទួលគោក ដើម្បី​ស្វែងរក​ភស្តុតាង​បន្ថែម​។​

​សូម​ជម្រាបជូន​ថា ថៅកែ ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក ឈ្មោះ ហូ​វ ដា​ណេ ជា​មេម៉ាយ​កូន​២ ទើបតែ​ចូល​រោងការ​ជាមួយ​សេដ្ឋី​ថៃ​វ័យក្មេង​ឈ្មោះ Thammarat Thurathong នៅក្នុង​វីឡា​ដ៍​ស្កឹមស្កៃ​មួយ ស្ថិតនៅក្នុង​បុរី វិមាន​ភ្នំពេញ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០១៨​កន្លងទៅ ដោយមាន​តារាៗ​ប្រុស និង​ស្រី​ល្បីៗ ជាច្រើនរូប​ចូលរួម ហើយ​ត្រូវគេ​ផ្សព្វផ្សាយ និង​ថតរូប​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្អើល​ពេញ​ប្រទេស​កម្ពុជា​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×