ភ្នំពេញ ៖ បើតាមការផ្សាយរបស់អង្គការ BirdLife Cambodia កាលពីថ្ងៃទី២មករា បានឲ្យដឹងថា កាលពីថ្ងៃទី៣០និង៣១ខែធ្នូឆ្នាំ២០១៨ ក្រុមការងារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង បានធ្វើការជំរឿនសត្វក្រៀលលើកទីមួយ សម្រាប់ឆ្នាំ២០១៨-២០១៩ (ការរាប់នឹងបន្តធ្វេីរហូតដល់ខែឧសភាឆ្នាំ២០១៩) ដែលទទួលបានលទ្ធផលដូចខាងក្រោម ៖
-តំបន់ការពារទេសភាពបឹងព្រែកល្ពៅ៖ សត្វក្រៀលចំនួន១០០ក្បាលត្រូវបានកត់ត្រា ដែលក្នុងនេះមានក្រៀលជំទង់(កូន)ចំនួន១៥ក្បាល។
-តំបន់ការពារទេសភាពអន្លង់ព្រីង៖ សត្វក្រៀលចំនួន២ក្បាលត្រូវបានកត់ត្រា។
គួរបញ្ញាក់ឲ្យដឹងដែរថា៖ ការជំរឿនសត្វក្រៀល គឺត្រូវបានធ្វើឡើង ជារាល់រដ្ដូវកាលចាប់ពីខែធ្នូ ដល់ខែឧសភា ជារាងរាល់ឆ្នាំ ដោយកំណត់យកពីរថ្ងៃចុងក្រោយ នៃខែនីមួយៗ។
“ចូលរួមទាំងអស់គ្នា ដើម្បីការពារសត្វក្រៀល និងតំបន់ដីសើមរបស់យើង ដើម្បីសហគមន៍យើង”។
គម្រោងអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង សហការអនុវត្ត ដោយអង្គការ BirdLife WWT NatureLife និងក្រសួងបរិស្ថាន៕ ដោយ ៖ កូឡាប