Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ខ្លួន​បី​សាច​តណ្ហា​ជនជាតិ​ឥស្លាម រំលោភ​ក្មេងស្រី​ម្នាក់​មាន​សតិ​មិន​ប្រក្រតី បានសម្រេច ជា​បន្តបន្ទាប់​

​ក្រចេះ​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​៣​ខែ​មករា ឆ្នាំ​២០១៩​នេះ បានឲ្យដឹងថា បុរស​ជនជាតិ​ខ្មែរ​ឥស្លាម អាយុ​៥៣​ឆ្នាំ​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព ចាប់រំលោភ​ក្មេងស្រី​ជនជាតិ​ឥស្លាម​ដូចគ្នា មាន​អាយុ​៩​ឆ្នាំ ហើយ​នាង​មាន​សតិ​មិន​ប្រក្រតី​ទៀត​នោះ រហូត​សម្រេច​ជា​បន្តបន្ទាប់ ត្រូវបាន​នគរបាល​ស្រុក​ឆ្លូង ធ្វើការ​ចាប់ខ្លួន ទៅ​តាម​ពាក្យបណ្តឹង​ជីដូន​របស់​ក្មេងស្រី​។​

នគរបាល​មូលដ្ឋាន បាន​បន្ថែមថា ជន​ម្នាក់​នេះ បានធ្វើ​សកម្មភាព ចាប់រំលោភ​លើ​ក្មេងស្រី​រងគ្រោះ ចំនួន​៣​ដង កាលពី​ខែ​មុន​។

ការធ្វើសកម្មភាព​ចាប់រំលោភ ពី​ជន​ម្នាក់នេះ ទៅ​លើ​ក្មេងស្រី​រងគ្រោះ បាន​ធ្វើឡើង​កន្លែង​ផ្សេង​គ្នា ដូចជា នៅលើ​អង្រឹង​ខាងក្រោម​ផ្ទះ នៅ​ព្រៃ​ក្រោយ​ផ្ទះ និង​នៅ​វាលស្រែ​។ ក្មេងស្រី​រងគ្រោះ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី សព្វថ្ងៃ​រស់នៅ​ជាមួយ​ជីដូន ក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង​។​

​អធិការនគរបាល​ស្រុក​ឆ្លូង លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ បានឲ្យដឹងថា ជនសង្ស័យ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​២ ខែ​មករា ទៅតាម​បណ្តឹង​របស់​ជីដូន​ក្មេងស្រី​រងគ្រោះ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×