ខ្យល់ព្យុះត្រូពិច Pabuk បានបោកបក់ទៅតំបន់ទេសចរណ៍ដ័សំខាន់ៗរបស់ប្រទេស ដែលវាអាចជាការវាយប្រហារដ៏អាក្រក់បំផុត ៣០ឆ្នាំចុងក្រោយ។
ខ្យល់ព្យុះដ៏មានឥទ្ធិពលនោះបានធ្វើដំណើរទៅដល់តំបន់ខាងលើនៅម៉ោង ១២ និង ៤៥នាទីម៉ោង ក្នុងប្រទេសថៃ ហើយវាបំបំផ្លិចបំផ្លាញដើមឈើ និងផ្ទះជាច្រើននៅខេត្តNakhon Si Thammarat។
វាបានធ្វើដំណើរកាត់ភាគខាងត្បូងប្រទេសថៃ និងបានបោកបក់លើតំបន់ទេសចរណ៍យ៉ាងច្រើន។
មនុស្សរាប់ពាន់នាក់បានធ្វើដំណើរចាកចេញពីកោះទេសចរណ៍ដ៏ល្បីៗជាច្រើនដូចជាកោះសាម៊ុយ កោះផាហ្គាន និងកោះតាវជាដើម ប៉ុន្តែនៅមានអ្នកទេសចរខ្លះនៅតែបន្តស្នាក់នៅលើកោះទាំងនោះ។
អាកាសយាន្តដ្ឋានយ៉ាងតិច ២កន្លែងដែលស្ថិតនៅក្បែរតំបន់នោះត្រូវបានបិទ ចំណែកការដឹកជញ្ជូនតាមនាវាចម្លងក៏ត្រូវបានផ្អាកផងដែរ។ អ្នកទេសចរដែលបានជាប់នៅលើកោះសាម៊ុយបានថ្លែងប្រាប់ BBC ថាកោះដែលពួកគេកំពុងស្ថិតនោះទទួលរងទឹកភ្លើងយ៉ាងខ្លាំង រួមជាមួយនឹងខ្យល់ខ្លាំង និងរលកធំៗ ចំនែកអគ្គិសនីក៏ដាច់ផងដែរ។
មនុស្សជាច្រើនត្រូវបានអាជ្ញាធរប្រាប់អោយស្នាក់នៅក្នុងផ្ទះរហូតដល់ថ្ងៃសៅរិ៍ពេលព្រឹក។
អភិបាលស្រុកម្នាក់ឈ្មោះ Krikkrai Songthanee បានថ្លែងថា គាត់បាននិយាយគ្នាជាមួយនឹងអ្នកទេសចរកាលពីយប់វិញ ហើយពួកគេបានតបថា ពួកគេមិនមានការភ័យខ្លាចនោះទេ ព្រោះពួគគេយល់ពីស្ថានភាព។
គាត់បញ្ជាក់ថា មានអ្នកទេសចរចំនួនជាង ១០.០០០នាក់បន្តនៅលើកោះ ផាហ្គាន៕ សុភ័ក្ត្រ
ប្រភព៖ BBC