តារា លីវ តឺហួរ ឆ្នាំនេះមានវ័យ ៥៧ ឆ្នាំ ហើយ ។ លោកជានិមិត្តរូបនៃជំនាន់មនុស្សកើតក្នុងទសវត្សរ៍ទី៨០ ននិង ៧០ ម្លេះ ។
ពិតណាស់ ដែលោកតក់ស្លុត ខណៈពេលកំពុងស្ថិតលើឆាក ស្រែកច្រៀងកាល់ពីថ្ងៃទី២៨ ខែធ្នូ កន្លងមក ស្រាប់តែលែងឮ…សម្លេង ។ ថ្ងៃនោះ លោកបានទ្រហោយំ សុំទោសទស្សនិកជន ហើយទទួចសុំឲ្យគេយកសំបុត្រទៅប្តូរយកលុយវិញ ។
ប៉ុន្តែ គ្មានអ្នកណាយល់ព្រមនឹងសំណូមពរប្តូសំបុត្រយកលុយរបស់លោកទេ ។
ពួកគេបែរជាសម្រេចចិត្តរក្សាទុកសំបុត្រទស្សនា ជាវត្ថុអនុស្សាវរីយ៍សម្រាប់ខ្លួន ។
លោកបានមលស្រាលពេលវេលាណា៎! លោកអាយុ ៥៧ ឆ្នាំ ហើយៗ «ព្រហើន» ហ៊ានរៀបចំ Concert ដល់ទៅ ២០ បន្តបន្ទាប់គ្នា ។
គប្បីដឹងថា លីវ តឺហួ ពុំត្រឹមតែជាតួសម្តែងអស្ចារ្យទេ តែលោកនៅជាអ្នកចម្រៀងដ៏ល្បីមួយរូបផងដែរ ។ លោកបានស្រក់ទឹកភ្នែក ពេលដែលច្រៀងសុខៗ ស្រាប់តែលែងឮ… ស្នូរច្រៀង ។ លោកស្លុតចិត្ត ទប់ទឹកភ្នែក ឱនក្បាលសុំទោស… ។
កុំបណ្តោយខ្លួន កុំអំនួតថា «ឈ្នះពេលវេលា» ឲ្យសោះ ។ វាពុំអាចដូចអ្នកគាំទ្រ ស្រែកថា៖ លីវ តឺហួរ ពុំបានចាស់ទេ ក្នុងអារម្មណ៍ពួកគេ ។
អ្នកគាំទ្រ ឃើញលោកយំ ពួកគេបានត្រឹមយំតាមប៉ុណ្ណោះ ព្រោះយ៉ាងណា លោកគឺជានិមិត្តរូបរបស់ពួកគេជាង ៣ ទសវត្សរ៍មកហើយ! ៕ ចន្ទ្រា