មហាក្សត្រម៉ាឡេស៊ី Sultan Muhammad V ដែលទើបដាក់រាជសម្បត្តិ ដើម្បីរៀបការជាមួយតារាបង្ហាញម៉ូតរុស្ស៊ីវ័យ ២៥ឆ្នាំ Oksana Voevodina ។
កាសែតម៉េឡេស៊ី ចុះផ្សាយពីមហាក្សត្រវ័យ ៤៩ឆ្នាំ Sultan Muhammad V បានសម្រេចព្រះទ័យរៀបការជាមួយតារាបង្ហាញម៉ូត និងជាបវរកញ្ញារុស្ស៊ីកាលពីថ្ងៃទី ២២ ខែវិច្ឆកា នារដ្ឋធានីមូស្គូ ។
ដោយមង្គលការប្រព្រឹត្តទៅតាមសាសនាអ៊ីស្លាម ដោយបម្រើអាហារ Halal ពុំមានភេសជ្ជៈមានអាកុលឡើយ ។
គេបានដឹងថា ស្រីស្អាតរុស្ស៊ីរូបនេះ បានជួបស្តេចម៉ាឡេស៊ីប្រមាណ ១៨ខែមុន ពេលកំពុងធ្វើជាអ្នកបង្ហាញម៉ូតឲ្យយីហោនាឡិកាជាន់ខ្ពស់ ។ នាងបានសុខចិត្តប្តូរទៅកាន់សាសនាអ៊ីស្លាម ដោយយកឈ្មោះថា Rihara Okana Gorbatenko ។
នាងបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Plekhanov ដីល្បីល្បាញរបស់រុស្ស៊ី ។
Vaevodina ថតរូបជាមួយឪពុកលោក Andrey ជាវេជ្ជបណ្ឌិតកែសម្ផស្ស រីឯម្តាយនាងក៏ធ្លាប់ជាបេក្ខភាពប្រឡងបវរកញ្ញាអំឡុងឆ្នាំ ១៩៩០ ។
ស្ថានីយ៍ទូរទស្សន៍រុស្ស៊ីមួយបានផ្សាយព័ត៌មានថា មហាក្សត្រ Muhammad V និងនាង Voevodina បានទៅមន្ទីរពេទ្យសម្ភពមួយនៅអាល្លឺម៉ង់ ប៉ុន្មានថ្ងៃមុនរៀបការដើម្បីត្រៀមបម្រុងដល់ការសម្រាលកូន ។ ប៉ុន្តែតំណាងខាងស្រីបានបដិសេធរឿងនេះ ។
ស្រីស្អាតរុស្ស៊ីបានបញ្ចុះបញ្ចូល “កូនកម្លោះ” ទៅរៀបការនៅរុស្ស៊ី ២ថ្ងៃ ។
មុនពេលរៀបការនៅរុស្ស៊ី កាលពីថ្ងៃទី ២២ ខែវិច្ឆិកា អ្នកទាំង២បានរៀបការនៅម៉ាឡេស៊ីមុនសិន ។
នេះជាលើកទី១ហើយ ក្នុងរបបរាជានិយមអាស្រ័យធម្មនុញ្ញ នៅម៉ាឡេស៊ីមានមហាក្សត្រ ដាក់រាជ្យដោយទើបឡើងគ្រងរាជ្យ ៥ឆ្នាំនោះទេ ៕ ចន្ទ្រា