Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មារតី​៧​មករា ស្ថិតនៅ​ជាប់​ជានិច្ច​ក្នុង​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​

​តាកែវ ៖ នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​រំលឹក​ខួប​អនុស្សាវរីយ៍​ទិវា​ជ័យជំនះ​៧​មករា ខួប​លើក​ទី​៤០ ដែល​ខេត្ត​តាកែវ​បាន​រៀបចំ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ៨ ខែ​មករា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចាត់ទុក​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​ដែល​នាំ​ដល់​ភាពសុខសាន្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង ជា​ពិសេស​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​ហួស​ពី​ការរំពឹង​ទុក ។​

​ថ្លែង​ចំពោះមុខ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនុសិស្ស​និង​បងប្អូន​ប្រជាពល​រដ្ឋ​ជាង​១​ម៉ឺន​នាក់ ដែល​បាន​ចូលរួម​នៅក្នុង​ទិវា​ជ័យជំនះ​៧​មករា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​ថ្លែងថា កម្ពុជា​ពី​មុន​ត្រូវបាន​ញាំញី​និង​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​រ៉ាំរ៉ៃ ការបែកបាក់​ជាតិ​និង​បែងចែក​ទឹកដី អសន្តិសុខ​គ្រប់​ទីកន្លែង ឥឡូវ​បាន​ក្លាយជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​ពេញលេញ មានការ​បង្រួម​ប​បង្រួម​ជាតិ​និង​ឯកភាព​ទឹកដី​ទាំងស្រុង មាន​សន្តិសុខ​រឹងមាំ​និង​ក្លាយជា​តំបន់​ទេសចរណ៍​ប្រកប​ដោយ​ភាព​ទាក់ទាញ​មួយ​នៅក្នុង​តំបន់​និង​ពិភពលោក ហើយ​មាន​ប្រជាជន​រស់នៅ​ក្នុង​សុខ​សន្តិភាព​យ៉ាង​សុខដុមរមនា​ទាំង​ក្នុង​គ្រូ​សារ ទាំង​ក្នុង​សហគម​ន៍​និង​ទាំង​ក្នុង​សង្គម​ជាតិ​។ កម្ពុជា​ដែល​ពីមុន​ជា​វាល​ពិឃាត គ្របដណ្ដប់​ដោយ​អំណាច​ផ្ដាច់ការ និង​ឧក្រិដ្ឋកម្ម​គួ​អោយ​រន្ធត់​បំផុត​នៃ​របប​ប្រល័យ​ពូជសាសន៍ ឥឡូវ​បាន​ក្លាយជា​ទឹកដី​នៃ​សេរីភាព ដែល​មាន​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​លទ្ធិ​ប្រជាធិតេយ្យ​សេរីព​ហុប​ក្ស តាមរយៈ​ការបោះឆ្នោត​យ៉ាង​ទៀងទាត់ សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​មានប្រសាសន៍​បន្ត​ថា កម្ពុជា​ពី​មុន​ដែល​ត្រូវបាន​គេ​ប្រមាថមើលងាយ ត្រូវបាន​គេ​ហ៊ុំ​ព័ទ្ធ​និង​ឯកោ​ទាំង​ខាង​នយោបាយ​និង​សេដ្ឋកិច្ច ប៉ុន្តែ​ឥឡូវនេះ​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ​ដែល​មាន​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ពេញ​លេញ ហើយ​កំពុងតែ​ពង្រីក​ការធ្វើសមាហរណកម្ម​ខ្លួន​យ៉ាង​សកម្ម​ទៅ​ក្នុង​រចនាសម្ព័ន្ធ​ក្នុង​តំបន់​និង​ពិភពលោក​ព្រមទាំង​បំពេញ​តួនាទី​យ៉ាង​សកម្ម​ដោយ​ស្មើភាព ស្មើ​សិទ្ធិ រាល់​កិច្ចការ​ក្នុង​តំបន់​និង​អន្តរជាតិ​។ ចំណែក​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​កើនឡើង​ជា​រៀង​រាល់ឆ្នាំ ដែល​ធ្វើអោយ​អាត្រា​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​កាត់បន្ថយ ជាពិសេស​កម្ពុជា​បាន​ឆ្លងកាត់​ដោយ​ជោគជ័យ​ពី​​ប្រទេស​មាន​ចំណូល​ទាប ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុងតែ​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​ក​ម្រឹត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​បើ​តាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ស្មារតី​៧​មករា​គឺ​ស្ថិតនៅ​ជាប់​ជានិច្ច​នៅក្នុង​ដួងចិត្ត​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។ ស្មារតី ៧​មករា គឹជា​កម្លាំង​យ៉ាង​ធំធេង​ដែល​ធ្វើឲ្យ​យើង​មក​ឈ្នះ​គ្រប់​ឧបសគ្គ​និង​ការលំបាក​សព្វបែបយ៉ាង​ក្នុង​ការកសាង​និង​ការពារ​មាតុភូមិ​កម្ពុជា​យើង​ឲ្យ​រស់នៅ​ក្នុង​ភាព​សម្បូ​សប្បាយ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​៕ ដោយ ៖ តាកែវ​

 

×