ខេត្តតាកែវ ៖ ជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងទឹកក្នុងស្រែក្បែរផ្លូវ ព្រោះតែបើកបរម៉ូតូពេលខ្លួនស្រវឹងរហូតបាត់ម្ចាស់ការធ្លាក់ស្រែជ្រមុចទឹកស្លាប់ដោយខ្លួនឯង។
ហេតុការណ៍នេះបានកើតឡើងនៅព្រលប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៤៥នាទី នៅចំណុចភូមិស្រម៉ ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។ ប៉ូលីស្រុកអង្គរបូរីបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ គុច យន់ ភេទប្រុស អាយុ៦៩ឆ្នាំ ជាបុគ្គលិកមណ្ឌលសុខភាពពន្លៃ និងមានទីលំនៅក្នុងភូមិចង្អើប ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជនរងគ្រោះបានជិះម៉ូតូម៉ាកយ៉ាម៉ាហាស៊ីរូស គ្មានស្លាកលេខ ដែលមានទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុទំនងទប់ចង្កូតម៉ូតូមិនជាប់ព្រោះស្រវឹងខ្លាំងកបានធ្លាក់ចូលក្នុងស្រែដែលមានទឹកជ្រមុទឹកស្លាប់ខ្លួនឯងតែម្តងទៅ។
ក្រោយកើតហេតុបូលីសបានចុះដល់ធ្វើការត្រួតពិនិត្យនិងបានទាក់ទងសាច់ញាតិឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ តាកែវ