ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានទាមទារថវិការ រាប់ពាន់លានដុល្លា ដើម្បីចំណាយលើ ការសាងសង់ជញ្ជាំងព្រំដែនជាប់ជាមួយនឹងប្រទេសមិចស៊ិចកូ ដែលគាត់បានសន្យាជាយោមកហើយ ក្នុងកំឡុងយុទ្ធធនាការបោះឆ្នោតកន្លងទៅ។
ការទាមទាររបស់លោក បានធ្វើតាមតាមទូរទស្សន៍។ លោក លោកមានសិទ្ធិអំណាចក្នុងការ ប្រកាសប្រទេសក្នុងគ្រោះអាសន្នដើម្បីរំលងការអនុម័តរបស់សភា ប៉ុន្តែលោកមិនបានប្រកាសនោះទេ។
រដ្ឋាភិបាលអាមេរិចបានជាប់គាំមិនដំណើរការអស់រយៈពេល ១៨ថ្ងៃមកហើយ ដោយសារតែមិនមានការព្រមព្រៀងគ្នារវាមេដឹកនាំបក្សប្រជាធិបតេយ្យ និងបក្សសាធារណៈរដ្ឋ។ មេដឹកនាំបក្សប្រជាធិបតេយ្យបានចោទប្រកាន់ លោកត្រាំថា បានចាប់ប្រជាជនជាចំណាប់ខ្មាំង។
ថ្លែងក្នុងទូរទស្សន៍កាលពីថ្ងៃអង្គារយប់កន្លងទៅនេះ លោក ត្រាំបាននិយាយថា ស្ថានភាពនៅព្រំដែនគឺជាវិបត្តិមនុស្សធម៌នៃបេះដូង និងវិបត្តិដូងចិត្ត។
លោក ត្រាំដែលជាប្រធាមបក្សសាធារណៈរដ្ឋ ចង់បានថវិកាចំនួន ៥,៧ពាន់លានដុល្លា ដើម្បីសាងសង់របងដែកនៅតាមព្រំដែន ប៉ុន្តែបក្សប្រជាធិបតេយ្យជំទាស់យ៉ាងខ្លាំងចំពោះការចំណាយនោះ៕ សុភ័ក្ត្រ
ប្រភព៖ BBC