ខេត្តព្រះសីហនុ ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ គឺជាថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើការចាក់មេក្រូផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស នៅតាមទីស្នាក់ការគណបក្សនៃឃុំទាំង ៥ ។
ដោយឡែក គណបក្សនយោបាយ ៣ ទៀត រួមមាន គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅ ដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតឡើងវិញ ឆ្នាំ២០២៥ នេះ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី