ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ជាកូនថៅកែហាងលក់ត្បូងនិងគ្រឿងអលង្ការ សៀកលីម សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយមិនពុំដឹងមូលហេតុ ស្ថិតនៅផ្ទះលេខ១៣៨ ផ្លូវ ៤៥០ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។
សាកសព ឈ្មោះ ឆវី អាយុ២៨ឆ្នាំ ត្រូវជាកូនថៅកែហាងលក់ត្បូង និងគ្រឿងអលង្ការសៀកលីម។
រថយន្តសង្គ្រោះបន្ទាន់ បានមកដឹកសព បានមកដល់កន្លែងកើតហេតុ ដើម្បីដឹកសពយកទៅតម្កល់ ប៉ុន្តែពុំដឹងថា តម្កល់នៅវត្ត ឬយ៉ាងណានោះទេ។ សាកសពត្រូវគេរុំនឹងក្រណាត់សនិងកន្ទេល យ៉ាងអាថ៌កំបាំង ដោយមិនបង្ហាញមុខសាកសព ៕ ដោយ ៖ បញ្ញាស័ក្តិ