Jose L.Torres នៅ Houston រដ្ឋ Texas បានសុខចិត្តសាក់ “តារាងត្រួតពិនិត្យ” លើដើមទ្រូងមានខ្លឹមសារថា ៖ “ខ្ញុំបានស្ម័គ្រចិត្តសាក់នៅថ្ងៃទី ២/១/២០១៩ ដើម្បីប្រឹងស្តារទំនុកចិត្តជាមួយភរិយាឡើងិវញ ព្រោះនាងបានឈឺចាប់ ទ្រាំទ្រ ចំពោះរឿងដែលខ្ញុំបង្កឡើងក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយនាង ។ ខ្ញុំជាមនុស្សនិយាយកុហក រញ៉េរញ៉ៃ មិនស្មោះត្រង់ ហើយមិនចេះគោរពភរិយាខ្លួន…” ។
បុរសនេះសាក់តារាងត្រួតពិនិត្យ ជាប់ជាអមតៈលើទ្រូងខ្លួន ។
Cameron ដែលជាអ្នកសាក់ឲ្យ Jorge ឲ្យដឹងថា មុនពេលសាក់អក្សរទាំងនេះ លោកបានសួរច្បាស់ហើយទូន្មានឲ្យ Jorge ពិចារណាឡើងវិញ ។ ចម្លើយតែ១គត់ពី Jorge គឺគាត់បានបង្ករឿងរ៉ាវច្រើន ហើយចង់បញ្ជាក់ពីឆន្ទះកែប្រែរបស់ខ្លួន ។
ពេលឃើញរូបភាពនេះមនុស្សម្នាក់មានមតិថា ៖ “ប្រពន្ធរបស់គាត់នឹងមិនហ៊ានយកវាទៅអួតប្រាប់គេទេ ពុំនោះសោត នាងនឹងរងការអៀនខ្មាស់ចំពោះរឿងរ៉ាវដែលខ្លួនសុខចិត្តទ្រាំទ្រ ព្រោះវាមានទំហំធំជាងចំពោះការទទួលបានប្តីគំរិះម្នាក់ដែលនៅចេះកែខ្លួន ។
មតិមួយទៀតសរសេរ ៖ ខ្ញុំគិតថា ប្រសិនពួកគេមានពេលដើរសប្បាយនឹងគ្នានៅមាត់សមុទ្រ ឬអាងហែលទឹកសាធារណៈពិតជាល្អ!
មតិចាក់ដោតទី៣គឺ ៖ “ប្រពន្ធទី២ របស់គាត់នឹងចូលចិត្តរឿងបែបនេះណាស់ៗ” ៕
ចុះប្រិយមិត្តវិញ!?
ចន្ទ្រា