ភ្នំពេញ ៖ ស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់មិនទាន់ដឹងមូលហេតុ បង្កភ្ញាក់ផ្អើល វេលាម៉ោង១៨៖១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល ហូម ឈីក ស្ថិតតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមទាំងកម្លាំងនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ៕រក្សាសិទ្ធដោយ៖សុទ្ធលី