កីឡាករបាត់ទាត់ជប៉ុនម្នាក់ឈ្មោះ Kazuyoshi Miura ទើបតែទទួលបានការចុះកុងត្រាលេងថ្មីទោះបីគាត់មានវ័យ ៥១ឆ្នាំទៅហើយក្តី។
លោក Kazuyoshi Miura គឺជាកីឡាករបាត់ទាត់ដែលមានវ័យចំណាស់ជាងគេបំផុតលើលោក និងក៏ជាខ្សែប្រយុទ្ធតែអាចរកគ្រាប់បាល់បាននៅវ័យចំណាស់បំផុតផងដែរ។ គាត់ទើបតែទទួលបានការចុះកុងត្រាមួយឆ្នាំអោយក្លឹប Yokohama FC ដែលស្ថិតក្នុងពានលំដាប់ទី ២របស់ប្រទេសជប៉ុន។
លោក Kazuyoshi Miura ដែលនឹងឈានចូលវ័យ ៥២ឆ្នាំនៅខែក្រោយបានថ្លែងថា “ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាសម្បីមួយនាទី ឬវិនាទី”។
“ខ្ញុំគិតថា ខ្ញុំចង់លេងបាល់ ហើយខ្ញុំបានទៅហ្វឹកហាត់រាល់ថ្ងៃជាមួយនឹងកម្លាំងរឹងមាំ”៕ សុភ័ក្ត្រ
ប្រភពៈ BBC