ឆ្នាំជូត ៖ ការងារ មិនល្អ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយក្នុងការទិញរបស់ ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំឆ្លូវ ៖ ការងារ រីកចម្រើន ឱកាសល្អៗជាច្រើនកំពុងនៅចំពោះមុខ ។ លុយកាក់ ចម្រុងចម្រើន ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំខាល ៖ ការងារ មិនត្រូវស្កប់ស្កល់ នឹងការងារបច្ចុប្បន្ន ត្រូវអភិវឌ្ឍន៍ខ្លួន ដើម្បីឈានឡើងខ្ពស់ជាងនេះ ។ លុយកាក់ មានឱកាសច្រើនសម្រាប់ស្វែងរកចំណូលបន្ថែម ។ មនោសញ្ចេតនា ធ្លាក់ចុះ គួរលៃពេលវេលាឲ្យបានច្រើនស្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំថោះ ៖ ការងារ ពេលកើតបញ្ហាក្នុងការងារ ត្រូវប្រញាប់ដោះស្រាយកុំស្ទាក់ស្ទើរ ។ លុយកាក់ មិនត្រូវជ្រៀតជ្រែកចូលជ្រៅក្នុងរឿងលុយកាក់របស់អ្នកដទៃ ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំរោង ៖ ការងារ រលូនល្អ សម្រេចបានស្នាដៃច្រើនការងារ ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា អាចបានជួបគូព្រេងដោយឥតព្រាងទុក ។
ឆ្នាំម្សាញ់ ៖ ការងារ មានកិច្ចការជាច្រើនកកស្ទះ ត្រូវប្រញាប់ដោះស្រាយ ។ លុយកាក់ គួររៀនសូត្របន្ថែមចំណេះដឹងអំពីការគ្រប់គ្រងលុយកាក់ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំមមី ៖ ការងារ ជួបសម្ពាធច្រើន ។ លុយកាក់ ប្រយ័ត្នក្នុងការគ្រប់គ្រងចំណូលចំណាយដើម្បីបញ្ចៀសស្ថានភាព “ក្ស័យធន” ។ មនោសញ្ចេតនា ត្រូវនឹងនរដោះស្រាយរាល់បញ្ហាស្មុគស្មាញក្នុងមនោសញ្ចេតនា ។
ឆ្នាំមមែ ៖ ការងារ ផ្លូវចិត្តមិនរីករាយឥទ្ធិពលច្រើនដល់ការងារ ត្រូវនឹងនរពេលដោះស្រាយរាល់ហេតុការណ៍កើតឡើង ។ លុយកាក់ជួបសំណាងល្អច្រើន ក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា ជាថ្ងៃសមស្របសម្រាប់ការសារភាពក្តីស្នេហ៍ ។
ឆ្នាំវក ៖ ការងារ ល្អប្រសើរ រាល់ឧបសគ្គឬការលំបាកមុនៗនេះសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលបន្ទាប់បន្សំច្រើន ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំរកា ៖ ការងារ អំណោយផលល្អ ជួបសំណាងល្អច្រើន ត្រូវបានអ្នកជុំវិញជួយដោយស្មោះអស់ពីចិត្ត ។ លុយកាក់ ល្អបង្គួរ គួរស្តាប់យោបល់គ្រប់គ្នា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មិនល្អ ងាយកើតរឿងអាក់អន់ចិត្តគ្នា ។
ឆ្នាំចរ ៖ ការងារ មិនល្អ ទោះបីប្រឹងអស់កម្លាំងកាយចិត្តក្នុងការងារ តែថ្ងៃនេះងាយកើតការខ្វែងគំនិតគ្នាជាមួយថ្នាក់លើ ។ លុយកាក់ មានឱកាសបានលាភចូល ។ មនោសញ្ចេតនា កុំឲ្យរឿងការងារឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ ល្អបំផុត មានការអភិវឌ្ឍន៍ថ្មីៗច្រើន រាល់ការប្រឹងប្រែងមុនៗនេះត្រូវបានទទួលស្គាល់និងឆ្លើយតប ។ លុយកាក់ ថ្ងៃនេះជាថ្ងៃស៊យ ត្រូវទុកដាក់របស់របរលុយកាក់ឲ្យមធ្យ័ត បង្ការត្រូវបាត់ ។ មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សនរីករាយ ៕