ព្រៃវែង ៖ ករណីគ្រោះថ្នាក់ចរាចរមួយកេីតឡេីង នៅលើស្ពានអ្នកលឿង គឺឡានស្ទួចមួយគ្រឿង បានបើកបុកបង្កាន់ដៃស្ពានអ្នកលឿងខូចខាត បាក់បង្កាន់ដៃ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡេីងប្រហែលម៉ោង៤ទៀបភ្លឺថ្ងៃទី១៥ ខែមករាឆ្នាំ២០១៩ មានរថយន្តស្ទួចមួយគ្រឿងស្លាកលេខ ភ្នំពេញ5A- 0521 ធ្វេីដំណេីរពីកើតទៅលិចឡេីងស្ពាន ដែលអ្នកបើកបរប្រហែលជាងងុយដេក ឬ អាចមកពីរថយន្តស្ទួចនោះ មានបញ្ហា ទេីបជ្រុលទៅបុកបង្កាន់ដៃស្ពានបែបនេះ។
រហូតដល់ម៉ោង៨កន្លះព្រឹកថ្ងៃដដែល មិនទាន់ដោះស្រាយបែបណានៅឡើយ គឺឃើញត្រឹមតែមន្ត្រីសាធារណការ និងមន្ត្រីចរាចរណ៍ផ្លូវគោក មកពិនិត្យកន្លែងកេីតហេតុតែប៉ុណ្ណោះ ព្រោះមិនទាន់ដឹងថា ជនបង្ក និងឡាននេះជារបស់បុគ្គល ឬក្រុមហ៊ុនណានៅឡើយ។ នគរបាលបាននិយាយថា វិធានការបន្ទាប់ គឺមានតែអូសយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ ដើម្បីដោះស្រាយ៕ ដោយ ៖ បញ្ញាស័ក្តិ