កំពង់ចាម ៖ នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣៥នាទី មាន មានករណីអគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិទ្រមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ភ្លាមៗ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំ និងបញ្ជាកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយផ្ទាល់ ដោយមានការចូលរួមសហការពីកម្លាំងជំនាញពន្លត់អគ្គីភ័យខេត្ត និងស្រុកជើងព្រៃ ចុះជួយធ្វើអន្តរាគមន៍ពន្លត់ករណីអគ្គីភ័យឆាបឆេះនេះ រហូតមកដល់ម៉ោង២៣:៥០នាទី កម្លាំងសមត្ថកិច្ចយើងបានគ្រប់គ្រងស្ថានការបានទាំងស្រុង មិនបណ្តាលឱ្យរីករាលដាលឆាបឆេះផ្ទះអ្នកក្បែរខាងទេ។
ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿង ទឹក៨ស៊ឺនទែន គឺស្រុកព្រៃឈរ ២គ្រឿង ប្រើប្រាស់ទឹក ៥ស៊ឺទែន ស្រុកជើងព្រៃ ១គ្រឿង ប្រើប្រាស់ទឹក ១ស៊ឺទែន រថយន្តខេត្ត ២ គ្រឿង ប្រើប្រាស់ទឹក ២ស៊ឺទែន។ ករណីនេះបណ្តាលឱ្យខូចខាត រួមមាន ៖
១.ផ្ទះឈ្មោះ លុយ វុន ប្រុស អាយុ៤៨ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ×៨ម៉ែត្រធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងឈើ (ខូចខាតទាំងស្រុក) និងសម្ភារ:ខូចខាត រួមមាន: ផ្លាកដៃមាសទំងន់២ជី, ម៉ូតូ ១គ្រឿង ម៉ាកសាន់យាន់, ប្រាក់ ១០០ដុល្លារ, ខ្សែកផ្លាកទីន ទំងន់ ២ជី, សម្ភារ:មួយចំនួនទៀត។
២.ផ្ទះឈ្មោះ សំរោង ណត់ ភេទស្រី អាយុ៦១ឆ្នាំ ផ្ទះមានទំហំ ៧ម៉ែត្រ×១៣ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងឈើ (ខូចខាតទាំងស្រុង) និង សម្ភារ:ខូចខាត: គ្រែ៦, ទូ១, ទូរទស្សន៍ ២គ្រឿង ។
៣.ផ្ទះឈ្មោះ នុន អ៊ុំ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ×៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាតទាំងស្រុង) និងសម្ភារ:ខូចខាត: ប្រាក់ ១០០ដុល្លារ, មាស ១ជី និងសម្ភារ:មួយចំនួនទៀត ។
៤.ផ្ទះឈ្មោះ វី ភាព ភេទស្រី អាយុ៥៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ×៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី (ខូចខាតទាំងស្រុង) និង សម្ភារ:ខូចខាត: ស្រូវ ៥បេ, សម្ភារ:មួយចំនួនទៀត ។
មូលហេតុនៃអគ្គិភ័យនេះ សមត្ថកិច្ច មិនទាន់កំណត់បាន ហើយ កម្លាំងអធិការដ្ឋាន កំពុងធ្វើការស្រាវជ្រាវ៕ ដោយ ៖ រចនា