ស្ត្រីវ័យចំណាស់ ១នាក់ ត្រូវបានឃាតករ មិនស្គាល់មុខ ប្លន់សម្លាប់ យកទ្រព្យសម្បត្តិអស់ជិត៤ម៉ឺនដុល្លារ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
នគរបាលមូលដ្ឋានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរមេផ្ទះ មានស្រុកកំណើត ស្ថិតនៅឃុំស្រៃអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សម្ភារៈដែលចោរប្លន់យកទៅបាត់ រួមមាន លុយដុល្លារចំនួន៣០.០០០ដុល្លារ, លុយខ្មែរចំនួន២លានរៀល ខ្សែកមាស២ដំឡឹង ចិញ្ចៀនមាស៥ជី និង ខ្សែដៃមាស៥ជី។
ករណីនេះសមត្ថកិច្ច កំពុងតែស្រាវជ្រាវ តាមចាប់ជនសង្ស័យ ជាឃាតករយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ