Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ប៉ុន្មាន​ប្រភេទ​នេះ ជួយ​ធ្វើឲ្យ​ខួរក្បាល​កាន់តែ​មាន​ការចងចាំ​ល្អ​ជាង​មុន​

អាហារ​ដែល​យើង​បរិភោគ​រាល់ថ្ងៃ អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ខុសៗ​គ្នា​ចំពោះ​សុខភាព​។ អាហារ​ខ្លះ​ជួយ​ធ្វើឲ្យ​រាងកាយ​មាំមួន ខណៈ​អាហារ​ខ្លះ​ទៀត​ជួយ​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ និង​ជួយ​ការពារ​ខ្លួន​យើង​ពី​ជំងឺ​ផ្សេងៗ​ជាច្រើន​។​

​ចំណែក​អាហារ​ប៉ុន្មាន​មុខ​ខាងក្រោម​នេះ មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​នោះទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​បង្កើន​ការចងចាំ​របស់​ខួរក្បាល​ទៀតផង​។ តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​?

– ត្រី​សាល​ម៉ុង ៖ ត្រី​ដែល​រស់នៅ​ក្នុង​ទឹក​ជ្រៅ​ដូចជា ត្រី​សា​ម៉ុង គឺ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​អូ​មេហ្គា ៣ ដែល​មាន​សារៈសំខាន់​សម្រាប់​មុខងារ​របស់​ខួរក្បាល​។ ខ្លាញ់ត្រី​អូ​មេហ្គា ៣ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​។​

– គ្រាប់​ធញ្ញជាតិ ៖ គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E ដែល​ជួយ​កាត់បន្ថយ​ភាព​ចាស់ និង​ជួយ​បង្កើន​ការចងចាំ​។​

– ផ្លែ​ប័រ ៖ វា​ក៏​មាន​អត្ថប្រយោជន៍ ដូច​ផ្លែ​បឺរី​ខៀវ​ដែរ​។ វា​ជួយ​ក្នុង​ការលើក​កំពស់​សុខភាព​ខួរក្បាល​។ ប័រ គឺជា​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ខ្លាញ់ ហើយ​រួមចំណែក​ដល់​លំហូរ​ឈាម​ដែលនាំអោយ​មាន​សុខភាព​ល្អ​។ កាលណា​មាន​លំហូរ​ឈាម​ល្អ គឺ​មានន័យថា ខួរក្បាល​មាន​សុខភាព​ល្អ​។ ផ្លែ​ប័រ ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​កាត់បន្ថយ​ហានិភ័យ​ជំងឺលើសឈាម​។​

– ផ្លែ​បឺ​រី​ពណ៌​ខៀវ ៖ វា​ជួយ​ការពារ​ខួរក្បាល​ពី​ភាព​តានតឹង និង​អាច​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​ទាក់ទង​នឹង​អាយុ ដូច​ជា​ជំងឺ​ចាស់​វង្វេង​ជាដើម​។ ការ​សិក្សា​ក៏​បាន​បង្ហាញថា អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ផ្លែ​បឺ​រី​ពណ៌​ខៀវ គឺ​ល្អ​សំរាប់​បញ្ញា​ស្មារតី​។​

– នំប៉័ង​គ្រាប់​ធញ្ញជាតិ និង​អង្ករសម្រូប ៖ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​។ សរីរាង្គ​ទាំងអស់​នៅក្នុង​រាងកាយ​ពឹងផ្អែក​លើ​លំហូរ​ឈាម ដូច្នេះ ប្រសិនបើ​អ្នក​លើក​កំពស់​សុខភាព​សរសៃឈាម​បេះដូង​អោយ​មាន​លំហូរ​ល្អ នោះ​សរីរាង្គ​ក៏​មាន​សុខភាព​ល្អ​ដែរ រួមបញ្ចូល​ទាំង​ខួរក្បាល​ផងដែរ​៕ សុភ័ក្ត្រ

​ប្រភព​៖ health​

×